Park Ji-Sung ទទួល​បាន​តំណែង​ថ្មី​មួយ តំណាង​ទ្វីប​អាស៊ី

  • 2017-07-25 06:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម Manchester United និង​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូង Park Ji-Sung ត្រូវ​តែងតាំង​ជា​អ្នក​ផ្ដល់​យោបល់​កីឡា​បាល់ទាត់​នៃ​ក្រុម​ប្រឹក្សា​សមាគម​កីឡា​បាល់ទាត់​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១៧។

ក្រុម​អ្នក​ផ្ដល់​យោបល់​កីឡា​បាល់ទាត់ និង​បច្ចេកទេស ដែល​ទើបតែ​បង្កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ មាន​សមាជិក​ជា​អ្នក​ជំនាញ​មកពី​ពិភព​បាល់ទាត់​ជុំវិញ​ពិភពលោក ដើម្បី​ជួប​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​ផ្សេងៗ។ កិច្ចប្រជុំ​ទាំង​នោះ នឹង​ដាក់​សំណើ​ដើម្បី​កែប្រែ​លើ​វិន័យ​នៃ​កីឡា​បាល់ទាត់ ការ​ផ្ដល់​យោបល់​សម្រាប់​ការ​ធ្វើ​ពិសោធន៍ និង​ការងារ​ផ្សេងៗ​ទៀត។

Park Ji-Sung និង​លោក Faisal Al Dakheel ជនជាតិ​គុយវ៉ែត នឹង​ក្លាយ​ជា​អ្នក​តំណាង​ឲ្យ​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី ក្នុង​ក្រុម​អ្នក​ផ្ដល់​យោបល់​នោះ។

Park Ji-Sung បាន​ចូល​និវត្តន៍​ពី​បាល់ទាត់​កាលពី​ឆ្នាំ​២០១៤។ រូបគេ​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក FIFA Masters កាល​ពី​ឆ្នាំ២០១៦ បន្ទាប់​ពី​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​គ្រប់គ្រង​កីឡា ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ការ​សិក្សា​កីឡា គាំទ្រ​ដោយ FIFA ៕

ប្រភព៖ AFC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;