D850 កាមេរ៉ា​ DSLR អាច​ថត Timelapses បាន​ 8K

  • 2017-07-26 08:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Nikon បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា ខ្លួន​នឹង​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​កាមេរ៉ា​ម៉ូដែល D850 ដែល​​ពាក្យ​ចចាមអារ៉ាម​ធ្លាប់​លើក​ឡើង​ថា ជា​ម៉ូដែល D820 ។ D850 ​ជា DSLR ជំនាន់​ថ្មី​នៃ​ពពួក​កាមេរ៉ា Full-Frame, ​កម្រិត Resolution ខ្ពស់ និង​ប្រភេទ​ដែល​មាន​ល្បឿន​ចាប់​យក​រូបភាព​លឿន។

មុន​ការ​បង្ហាញ​ជា​ផ្លូវការ Nikon បាន​បង្ហោះ Teaser មួយ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា D850 មាន​សមត្ថភាព​ក្នុង​ការ​ថត Timelapses បាន​ក្នុង​កម្រិត 8K ។ ម៉ូដែល​ថ្មី​នេះ ជា​អ្នក​ស្នង​តំណែង​របស់​ម៉ូដែល D810 ដែល​ចេញ​កាល​ពី​ឆ្នាំ​២០១៤។

ពាក្យចចាមអារ៉ាម ធ្លាប់​និយាយ​ថា D850 អាច​មាន Sensor ទំហំ ៤៥​មេហ្គាភីកសែល និង​ប្រើប្រាស់​ប្រព័ន្ធ Autofocus ដូច​ម៉ូដែល Nikon D5។ Nikon ទំនងជា​បង្ហាញ D850 ជា​ផ្លូវ​ការ អំឡុង​ខែ​សីហា ខាងមុខ​នេះ៕

ទស្សនាវីដេអូ Teaser របស់ Nikon

ប្រភព៖ petapixel ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;