Messi Jay បង្ហាញ​ខ្លួន​លើក​ដំបូង ឯ​ CV11 មិន​ទាន់​ជាប់​ជម្រើស​១១​នាក់​ម្ដង​ឡើយ

  • 2017-07-27 02:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​បាល់ទាត់​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​ថៃ Chanathip Songkrasin ឬ​រហស្សនាម Messi Jay បាន​ធ្វើការ​បង្ហាញ​ខ្លួន​ជា​លើក​ទី​មួយ សម្រាប់​ក្រុម​លីគ​កំពូល​ជប៉ុន Consadole Sapporo បន្ទាប់ពី​ចូលរួម​បាន​រយៈ​ពេល​ត្រឹមតែ ១​ខែ​ប៉ុណ្ណោះ។ ផ្ទុយ​ពី​តារា​បាល់ទាត់​កម្ពុជា ចាន់ វឌ្ឍនាកា ដែល​មិន​ទាន់​អាច​បង្ហាញ​ខ្លួន​លើក​ដំបូង ក្នុង​ការ​ប្រកួត​លីគ​លំដាប់​ទី៣ ជាមួយ​ក្រុម Fujieda MYFC នៅ​ឡើយ​ទេ។

Chanathip បង្ហាញខ្លួនលើកដំបូង នៅក្រុម Consadole Sapporo

ក្រុម Consadole Sapporo បាន​ដាក់ Chanathip ក្នុង​ការ​ប្រកួត​ពានរង្វាន់ Cup របស់​ជប៉ុន នៅ​តំបន់​បម្រើ​ប្រយុទ្ធ ដោយ​ប្រកួត​ទល់​នឹង​ក្រុម Cerezo Osaka ។ Chanathip បាន​ផ្ទេរ​ពី​ក្រុម Muangthong United ទៅ​ក្រុម​ជប៉ុន​ខាង​លើ ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ចំនួន ១៨​ខែ ហើយ​គេ​រំពឹង​ថា នឹង​អាច​បង្ហាញ​ខ្លួន​លើ​ទីលាន​ជា​លើកដំបូង​ក្នុង​លីគ​កំពូល នា​ពេល​ឆាប់ៗ​នេះ។

សូម​បញ្ជាក់​ថា ចំពោះ​ខ្សែ​ប្រយុទ្ធ​កម្ពុជា រហស្សនាម CV11 មិន​ទាន់​ត្រូវបាន​ដាក់​ជា​ជម្រើស​១១នាក់​ដំបូង ក្នុង​ក្រុម Fujieda MYFC នោះ​ទេ។ ក្រៅពី​មិន​ទាន់​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​លីគ​លំដាប់​ទី៣ កីឡាករ​មាន​ប្រភព​ពី​ខេត្ត​កំពត​រូបនេះ ទើប​តែ​បង្ហាញ​ខ្លួន​បាន​មួយ​លើក កាលពី​ការ​ប្រកួត​ពាន Emperor Cup ដែល​ត្រូវ​បាន​ប្ដូរ​ចូល​នៅ​ពាក់​កណ្ដាល​តង់​ទី២៕

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;