អ្នក​នាំពាក្យ LDP ឆ្លើយតប​ចំពោះ ព្រះតេជ​គុណ ហោ សុខុន ដែល​ចង់ប្តឹង​លោក ខឹម វាសនា

  • 2017-07-27 02:52:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​នាំពាក្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក កូវ គា អះអាង​ថា ព្រះ​តេជគុណ មាន​បំណង​ចង់ប្តឹង LDP មិនមែន​ជាលើកទី១​ទេ។ លោកថា សកម្មភាព​របស់​ព្រះតេជគុណ គឺជា​កំហឹង​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ។ LDP មិនមាន​សិទ្ធិ​ហាមឃាត់​អ្នកណា​ម្នាក់ទេ ហើយ​បើកផ្លូវ​ឲ្យទៅ​មុន គណបក្ស​នឹង​ទៅ​តាមក្រោយ។

លោក ខឹម វាសនា ក្នុងពេលអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧
ការ​លើកឡើង​នេះ ក្រោយពេល​ដែល​ព្រះចៅ​អធិការ​វត្ត​ពោធិ៍​ព្រះ​បាត្រ ហៅវត្ត​ច្បារ​អំពៅ ប្រកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រមូល​ស្នាម​មេដៃ​ដាក់​ពាក្យប្តឹង​លោក ខឹម វាសនា ប្រមុខ​បក្ស LDP នៅ​រសៀល​ថ្ងៃទី២៧​កក្កដា។ ព្រះតេជ​គុណ ហោ សុខុន មាន​ដីការ​អះអាង​ថា លោក ខឹម វាសនា បានធ្វើ​សកម្មភាព​ក្នុងគោល​បំណង​ញុះញង់ បំបែក​បំបាក់​ជាតិសាសន៍​ខ្មែរ ដៀល​ពូជសាសន៍​ខ្មែរ និងសាប​ព្រោះ​វប្បធម៌​ជេរ​ប្រមាថ​ជា​សាធារណៈ៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;