ជនរងគ្រោះដោយមេរោគ Ramsomware លើពិភពលោកចំណាយលុយអស់ប៉ុន្មានហើយ?
- 2017-07-27 04:30:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនរងគ្រោះដោយមេរោគ Ramsomware លើពិភពលោកចំណាយលុយអស់ប៉ុន្មានហើយ?
ចន្លោះមិនឃើញ
ការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Google បានលាតត្រដាងថា ជនរងគ្រោះដោយសារមេរោគលើប្រព័ន្ធអ៊ីនធឺណិត Ramsomware បានផ្ដល់ប្រាក់ដល់ក្រុម Hacker អស់ប្រមាណជា ២៥លានដុល្លារអាមេរិករួចមកហើយ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។
មេរោគ Ramsomware ដែលជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីដោះលែងកុំព្យូទ័រឲ្យមានសេរីភាពវិញ ត្រូវបានស្គាល់ឈ្មោះ ដូចជា Locky, Cerber និង CryptXXX ជាដើម។
កាលពីដើមខែកក្កដានេះ គេបានរកឃើញមេរោគម្យ៉ាងឈ្មោះ LeakerLocker ដែលបានគំរាមបញ្ចេញទិន្នន័យឯកជនទៅកាន់អ្នកដែលមានឈ្មោះក្នុង Contact របស់ម្ចាស់ទូរសព្ទទាំងនោះ។ ចំណែក មេរោគ GhostCtrl អាចបន្លំខ្លួនជា កម្មវិធី WhatsApp ដើម្បីលួចថតចម្លងសំឡេងហៅចេញចូល និងការឆ្លើយឆ្លងតាមវីដេអូផងដែរ៕