Foxconn សាងសង់រោងចក្រតម្លៃ ១០ពាន់លានដុល្លារនៅរដ្ឋ Wisconsin
- 2017-07-28 06:50:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Foxconn សាងសង់រោងចក្រតម្លៃ ១០ពាន់លានដុល្លារនៅរដ្ឋ Wisconsin
ចន្លោះមិនឃើញ
បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើន ថ្មីៗនេះក្រុមហ៊ុន Foxconn បានសម្រេចចេញប្រកាសជាផ្លូវការថា ខ្លួនបានជ្រើសរើសរដ្ឋ Wisconsin សហរដ្ឋអាមេរិក ជាទីតាំងសម្រាប់សាងសង់រោងចក្រថ្មីដែលមានតម្លៃ ១០ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ចេញពីសារព័ត៌មាន Milwaukee Journal Sentinel។ រោងចក្រនេះអាចនឹងផ្ដល់ការងារសម្រាប់មនុស្សរហូតដល់ ១៣ ០០០ នាក់។
ជុំវិញការប្រកាសនេះ លោកប្រធានាធិបតី Donald Trump បានមានប្រសាសន៍ថា "នេះគឺជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ប្រជាជនអាមេរិក ដែលជឿជាក់លើស្លាកសញ្ញា Made in the USA"។ សូមបញ្ជាក់ថា រោងចក្រ Foxconn ដែលសាងសង់នោះ នឹងផ្ដោតសំខាន់លើការផលិតបន្ទះអេក្រង់ LCD សម្រាប់បំពាក់លើកុំព្យូទ័រ, ទូរទស្សន៍ និងក្នុងរថយន្ត។ ក្នុងទំហំដី ១,៨៥លានម៉ែត្រការ៉េ វានឹងមានទំហំធំជាង ៣ ដងធៀបនឹងរោងចក្រ Pentagon។
ក្នុងដំណាក់កាលដំបូងនឹងមានតម្រូវការកម្មករប្រមាណ ៣ ពាន់នាក់ អាចទទួលប្រាក់ចំណូលជាមធ្យមជាង ៥៣,៩០០ ដុល្លារ ក្នុងមួយឆ្នាំ បូកជាមួយនឹងប្រាក់បន្ថែមផ្សេងៗទៀត ដែលអាចលើសចំនួននោះ ៤ ដង។ នាយកក្រុមហ៊ុន Foxconn លោក Terry Gou ក៏បានថ្លែងថា "សហរដ្ឋអាមេរិកពុំទាន់មានរោងចក្រផលិតអេក្រង់ LCD ដោយខ្លួនឯងនោះទេ ម្ល៉ោះហើយពួកយើងកំពុងធ្វើការផ្លាស់ប្ដូរ"៕