សារព័ត៌មាន​ល្បី​មួយ​ថា ច្រឹង ពលរដ្ឋ​អាច​ធ្វើ​បាន​ល្អ​ជាង CV11 បើ​ផ្ទេរ​ទៅ​ជប៉ុន

  • 2017-07-31 02:09:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ឆ្នើម​របស់​កម្ពុជា ច្រឹង ពលរដ្ឋ ត្រូវ​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន​ល្បីល្បាញ Fox Sports Asia ដែល​តែងតែ​សរសេរ​ពី​កីឡាករ​ល្អ​ៗ របស់​កម្ពុជា ព្រមទាំង​កីឡាករ​ជាច្រើន​រូប​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន។

ប្រភព​ដដែល​បាន​ជ្រើសរើស ច្រឹង ពលរដ្ឋ ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ ៥នាក់​ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​អាច​ដើរ​តាម​គន្លង​របស់​ខ្សែ​បម្រើ​ឆ្នើម​របស់​ថៃ Chanathip Songkrasin ដែល​បាន​ផ្ទេរ​ទៅ​កាន់​ក្រុម Consadole Sapporo នៅ​លីគ​កំពូល​ជប៉ុន។ Chanathip បាន​បង្ហាញ​ការ​លេង​បាន​យ៉ាងល្អ ក្នុង​ថ្ងៃ​ប្រកួត​ដំបូង​របស់​គេ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Cup របស់​ជប៉ុន។

ច្រឹង ពលរដ្ឋ ត្រូវ​បាន​សរសើរ​ថា ជា​កីឡាករ​វ័យ​២០ឆ្នាំ​ដែល​អាច​លេង​ក្នុង​តំបន់​បម្រើ​កណ្ដាល​ខាងក្រោម និង​ខាងលើ។ លើស​ពី​នេះ រូបគេ​មាន​បម្លាស់ទី និង​ការ​វាយ​លុក​បាន​ល្អ ព្រមទាំង​អាច​បញ្ជូន​បាល់​បាន​ច្រើន​ស្ថាន​ភាព។ ខណៈ​ដែល ចាន់ វឌ្ឍនាកា កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​សម្រប​ខ្លួន​នៅ​ក្នុង​លីគ​លំដាប់​ទី៣​ជប៉ុន Fox Sports Asia គិត​ថា ពលរដ្ឋ នឹង​អាច​ធ្វើ​បាន​ល្អ​ជាង​កីឡាក​រ​រហស្សនាម CV11 ប្រសិនបើ​គេ​មាន​ឱកាស​ទៅ​លេង​នៅ​ទីនោះ។

ក្រៅពី​ខ្សែ​បម្រើ​របស់​ជម្រើស​ជាតិ​កម្ពុជា​ខាងលើ ក៏​នៅ​មាន​កីឡាករ​អាស៊ីអាគ្នេយ៍ ៤រូប​ទៀត​ផងដែរ គឺ ខ្សែ​បម្រើ Nguyen Cong Phuong (វៀតណាម), ខ្សែ​ការពារ​ស្លាប Tristan Do (ថៃ), ខ្សែ​បម្រើ Muhammad Akhyar (ម៉ាឡេស៊ី) និង ខ្សែ​ប្រយុទ្ធ Fufino (ទីម័រខាងកើត)៕

ខ្សែ​បម្រើ Nguyen Cong Phuong
ខ្សែ​ការពារ​ស្លាប Tristan Do
ខ្សែ​បម្រើ Muhammad Akhyar
ខ្សែ​ប្រយុទ្ធ Fufino

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;