បង្ហាញ​លើក​ទី១ អតីត​ខ្សែប្រយុទ្ធ Arsenal បំប៉ោង​សំណាញ់​ទី​បាន២​គ្រាប់​នៅ​ជប៉ុន

  • 2017-07-31 03:21:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់​ដែល​ទើបតែ​ផ្ទេរ​ពី​តួកគី ទៅ​កាន់​ប្រទេស​ជប៉ុន កាលពី​ពេល​ថ្មីៗ​នេះ គឺ Lukas Podolski បាន​រក​គ្រាប់​បាល់​ចំនួន ២​គ្រាប់ ជួយ​ឲ្យ​ក្រុម Vissel Kobe បំបាក់​ក្រុម Omiya Ardija ក្នុង​លទ្ធផល ៣-១ នៅ​លីគ​កំពូល​ជប៉ុន កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​កន្លង​ទៅ។

Podolski បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​នាំ​មុខ ដោយ​ការ​ស៊ុត​ជើង​ឆ្វេង​ពី​ក្រៅ​ប្រអប់​គ្រោះថ្នាក់ នៅ​ដើម​តង់​ទី​ពីរ។ ប៉ុន្តែ​ក្រុម​ភ្ញៀវ បាន​រក​គ្រាប់​តាម​ស្មើ​ពី​កីឡាករ Marcelo Toscano នៅ​នាទី​៦០ មុន​គ្រាប់​បាល់​ទីពីរ​របស់ Podolski នៅ ៤​នាទី​បន្ទាប់។ ក្រុម Vissel Kobe បាន​ស៊ុត​គ្រាប់​ទី​បី ពី Hideo Hanaka ។

គួរ​រម្លឹក​ថា អតីត​កីឡាករបស់​ Arsenal (Podolski) បាន​ផ្ទេរ​ពី​ក្រុម Galatasary បន្ទាប់ពី​ចុះ​កុងត្រា​ដែល​មាន​តម្លៃ​ផ្ទេរ ៥,៣​លាន​ផោន។ រូបគេ​ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ម្នាក់​ទៀត ដែល​បាន​ផ្ទេរ​ទៅ​ប្រទេស​ជប៉ុន ក្រោយពី​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ Diego Forlan ទៅ​កាន់​ក្រុម Cerezo Osaka កាលពី​ឆ្នាំ​២០១៤​។

ជ័យជម្នះ​ខាងលើ ក្រុម​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៩ Kobe មាន ២៩​ពិន្ទុ តាម​ពីក្រោយ​ក្រុម​ឈរ​លើ​គេ​លើ​តារាង Cerezo Osaka ចំនួន ១២​ពិន្ទុ៕

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;