គ្រូ​ជប៉ុន​សរសើរ Chanathip ក្រោយ​ដាក់​លេង​ជា​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ការ​ប្រកួត​លីគ

  • 2017-07-31 04:57:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាត់ការ​ទូទៅ​ក្រុម Consadole Sapporo បាន​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​ទម្រង់​លេង​របស់​សមាជិក​ថ្មី Chanathip Songkrasin បន្ទាប់ពី​លោក​បាន​ផ្ដល់​ឱកាស​ដល់​កីឡាករ​ថៃ​រូបនេះ បង្ហាញ​ខ្លួន​ជា​ជម្រើស ១១​នាក់​ដំបូង ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី១៩ នៃ​លីគ​កំពូល​ជប៉ុន J-League កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន។

លោក Shuhei Yomoda បាន​និយាយ​ថា «Chanathip ទើបតែ​ចូល​រួម​ជាមួយ​ពួក​យើង​បាន ១​ខែ ប៉ុន្តែ​ពួក​យើង​បាន​ឃើញ​ពី​តិចនិក​របស់​គេ​ហើយ... ខ្ញុំ​គិត​ថា គេ​នឹង​ជួយ​ពួក​យើង​បាន​ច្រើន»

ការ​ប្រកួត​នេះ បាន​បញ្ចប់​ទៅ​ដោយ Consadole Sapporo យក​ឈ្នះ​ក្រុម Urawa ក្នុង​លទ្ធផល ២-០ ដែល​ជា​ការ​តែត​បញ្ចូល​ទី​ទាំង​ពីរ​គ្រាប់ ពី​ខ្សែ​ប្រយុទ្ធ Ken Tokura និ​ង​ខ្សែប្រយុទ្ធ Jay Bothroyd ។ Consadole Sapporo ឈរ​នៅ​លេខ​១៤ មាន ១៩​ពិន្ទុ។

កាលពី​ថ្មីៗ​កន្លង​ទៅ កីឡាករ​រហស្សនាម Messi Jay បាន​បង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅ​ក្នុង​ការ​ប្រកួត Cup ជប៉ុន បន្ទាប់ពី​ប្ដូរ​ចូល​ក្នុង​តង់ទី២។ រូបគេ​ជា​កីឡាករ​ថៃ​ទីមួយ​ដែល​មាន​ឱកាស​ទៅ​លេង​នៅ​លីគ​កំពូល​ជប៉ុន ដោយ​ត្រូវ​បាន​ខ្ចី​ជើង​ពី​ក្រុម SCG Muangthong United ក្នុង​រយៈ​ពេល ១៨​ខែ៕

វីដេអូ Highlights ការប្រកួត Consadole Sapporo Vs Urawa

វីដេអូ Highlights សកម្មភាពរបស់ Chanathip Songkrasin

ប្រភព៖ Bangkokpost | Dooballsod ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;