បេក្ខភាព​ណា​ដែល​នឹង​​ជំនួស​​តំណែង បើ Neymar ចេញ​ពី Barcelona?

  • 2017-07-31 23:44:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Barcelona កំពុង​ចាប់ផ្ដើម​ការ​ស្វែងរក​អ្នក​ស្នង​តំណែង​របស់ Neymar ប្រសិនបើ​រូបគេ​សម្រេច​ចិត្ត​ចាកចេញ​ពី​ទឹកដី Nou Camp ដើម្បី​ចូលរួម​ជាមួយ​ក្លឹប PSG ក្នុង​តម្លៃ​ផ្ទេរ ២២២​លាន​អឺរ៉ូ ឬ ប្រហែល ២៦០​លាន​ដុល្លារ​អាមេរិក។

ក្នុង​នោះ បេក្ខភាព​ចំនួន ២​រូប​ដែល​អាច​ជំនួស​តំណែង​នេះ​បាន គឺ Antoine Griezmann និង Paulo Dybala ។ សម្រាប់ Griezmann មាន​តម្លៃ​ខ្លួន​ខ្ទង់ ២០០​លាន​អឺរ៉ូ។ យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ ទើបតែ​ស៊ីញេ​លើ​កុងត្រា​ថ្មី​ជាមួយ Atletico Madrid ប៉ុណ្ណោះ ក្រោយ​ពេល​ដែល​ក្លឹប​នេះ​ត្រូវ​បាន​ពិន័យ មិន​ឲ្យ​ធ្វើការ​ដោះដូរ​កីឡាករ​រហូត​ដល់​ឆ្នាំ​ក្រោយ។ ចំណែក Dybala មាន​តម្លៃ ១២០​លាន​អឺរ៉ូ។ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ បាន​រួមចំណែក​ជួយឲ្យ Juventus លើក​ពាន Serie A និង​ក្លាយ​ជា​ជើងឯក​រង​ពាន​រង្វាន់ UEFA Champions League កាលពី​រដូវ​កាល​មុន។

ntoine Griezmann
Paulo Dybala

គួរ​បញ្ជាក់​ថា រឿង​ចម្រូងចម្រាស​របស់ Neymar បាន​កើត​ឡើង ខណៈ Barcelona បាន​ចោទ PSG ថា​បាន​លួច​ទាក់ទង Neymar ដែល​ផ្ទុយ​ពី​ច្បាប់​ដោះដូរ​កីឡាករ ហើយ​គ្រោង​រាយការណ៍​ទង្វើ​របស់​ក្លឹប​ខាងលើ ទៅ​កាន់ UEFA អំពី​ការ​ញុះញង់​កីឡាករ​របស់​ខ្លួន​ឲ្យ​ចាកចេញ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;