Le Cong Vinh៖ Chanathip លេង​ល្អ​ជាង​ខ្ញុំ កាល​នៅ​ជប៉ុន​ទៀត

  • 2017-08-01 02:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​វៀតណាម Le Cong Vinh បាន​សរសើរ​ខ្សែ​បម្រើ​ថៃ Chanathip Songkrasin ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ទឹកដី​ជប៉ុន ​ក្នុង​លីគ​កំពូល​ជាមួយ​ក្រុម Consadole Sapporo ។

កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ Cong vinh ដែល​មាន​វ័យ ៣១ឆ្នាំ​ទៅ​ហើយ​នោះ បាន​ស្ថិតនៅ​ប្រទេស​ថៃ ដើម្បី​តាមដាន​ការ​ប្រកួត​លីគ​កំពូល​ថៃ ក្នុង​ជំនួប​រវាង​ក្រុម Chonburi FC និង Suphanburi ខណៈ Chanathip បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត​លីគ​កំពូល​ជប៉ុន ដែល​ក្រុម​របស់​គេ បាន​យក​ឈ្នះ Urawa Reds ​ក្នុង​លទ្ធផល ២-០ ។

Chanathip Songkrasin
Cong Vinh បាន​និយាយ​ពី​កីឡាករ​រហស្សនាម Messi Jay ថា៖ ***«ខ្ញុំ​យល់​ថា គេ (Chanathip) នឹង​ធ្វើបាន​ល្អ​នៅ J-League ពី​ព្រោះ​គេ​នៅ​ក្មេង មាន​កម្លាំង។ គ្មាន​អ្វី​ត្រូវ​សង្ស័យ​ច្រើន​នោះ​ទេ... បច្ចេកទេស​លេង​របស់​គេ ល្អ​បំផុត។ ខ្ញុំ​ធ្លាប់​ជួប​គ្នា​ច្រើន​ដង ហើយ​គេ​ជា​មនុស្ស​ល្អ។ នេះ​ជា​សំណាង​របស់​គេ ដែល​បាន​លេង​នៅ​ក្លឹប​ល្អ។ ប្រធាន​ក្លឹប Consadole លោក Yoshikazu Nonomura ជា​មនុស្ស​ល្អ ពិសេស កីឡាករ និង​ប្រជាជន Sapporo មាន​ភាព​រាក់ទាក់​ណាស់»***។

«ខ្ញុំ​គិត​ថា គេ​លេង​បាន​ល្អ​ជាង​ខ្ញុំ... ខ្ញុំ​ជឿ​ថា គេ​នឹង​អាច​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​គ្រាប់ ហើយ​ជួយ​ក្រុម​របស់​គេ​រក្សា​កៅអី​នៅ​លីគ​កំពូល នៅ​រដូវ​កាល​នេះ»។ Cong Vinh បន្ត។

Le Cong Vinh

អតីត​ខ្សែ​ប្រយុទ្ធ​របស់​វៀតណាម​ខាងលើ ធ្លាប់​ប្រកប​អាជីព​នៅ​ក្រុម Consadole Sapporo ​ក្នុង​លីគ​លំដាប់​ទី២ កាលពី​ឆ្នាំ​២០១៣ បន្ទាប់ពី​ខ្ចី​ជើង​ពី​​ក្រុម​វៀត​ណាម Song Lam Nghe An។ ​អំឡុង​រយៈ​ពេល ៥​ខែ​នៃ​លក្ខខណ្ឌ​ខ្ចី​ជើង Cong Vinh ជួប​បញ្ហា​បន្តិចបន្តួច ​រួច​បាន​សម្រេចចិត្ត​ត្រឡប់​ទៅ​វៀតណាម​វិញ មុន ១​ខែ​នៃ​កិច្ច​សន្យា៕

អត្ថបទ​ពាក់ព័ន្ធ

គ្រូ​ជប៉ុន​សរសើរ Chanathip ក្រោយ​ដាក់​លេង​ជា​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ការ​ប្រកួត​លីគ

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;