ការ​លក់ Nikon D5 និង Canon 6D Mark II នឹង​ត្រូវ​ផ្អាក​មួយ​រយៈ

  • 2017-08-01 04:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Nikon និង Canon បាន​ប្រកាស​រៀង​ៗ​ខ្លួន​ថា នឹង​​ពន្យារ​ពេល​ចេញ​កាមេរ៉ា DSLR ដែល​ខ្លួន​ទើបតែ​ប្រកាស​ចេញ កន្លង​ទៅ។

Nikon បាន​បញ្ជាក់​ថា D5 ដែល​គ្រោង​ចេញ​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា នឹង​ត្រូវ​ពន្យារ​ពេល​ចេញ​លក់ រហូត​ដល់​ដើម​ខែ​សីហា​វិញ ព្រោះ​អស់​ពី​ស្តុក។ ចំណែក Canon បាន​បញ្ជាក់​ដែរ​ថា សម្រាប់​ម៉ូដែល EOS 6D Mark II ជាមួយ Lens EF 24-70 F4L IS USM ត្រូវ​បាន​កុម្ម៉ង់​អស់​ដាច់​ស្ដុក លើស​ពី​ការ​គ្រោង​ទុក។ Canon មិន​បាន​បង្ហើប​ពីកាល​បរិច្ឆេទ​ មាន​លក់វិញ​នោះ​ទេ។

Nikon D5
Canon EOS 6D Mark II

ប៉ុន្តែ Canon នៅ​តែ​បន្ត​លក់ តួ​ខ្លួន (Body-only) របស់ 6D Mark II ដដែល ប្រសិនបើ​អតិថិជន​របស់​ខ្លួន មិន​ត្រូវ​ការ Kit Lens ៕

ប្រភព៖ Ubergizmo ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;