ស្ដេច​ប្រដាល់ Wladimir Klitschko ប្រកាស​ចូល​និវត្តន៍​ហើយ

  • 2017-08-03 08:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Wladimir Klitschko សញ្ជាតិ​អ៊ុយក្រែន បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​កីឡា​ប្រដាល់ បន្ទាប់​ពី​ប្រកួត​ចាញ់​អ្នក​ប្រដាល់ Anthony Joshua កាល​ពី​ខែ​មេសា កន្លង​ទៅ។

Klitschko អាយុ ៤១​ឆ្នាំ បាន​ប្រកប​អាជីព​ប្រដាល់​រយៈ​ពេល ២១​ឆ្នាំ​មក​ហើយ។ អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​រូប​នេះ បាន​បង្កើត​កំណត់ត្រា ប្រកួត​ ៦៩​លើក ឈ្នះ ៦៤​លើក វាយ​គូ​ប្រកួត​ឲ្យ​សន្លប់ ៥៣​លើក និង​ចាញ់ ៥​លើក។

រូបគេ​ធ្លាប់​ឈ្នះ​មេដាយ​មាស​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម កាល​ពី​ឆ្នាំ​១៩៩៦ នៅ​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់ (Super-Heavyweight)។ ២ឆ្នាំ​ក្រោយ​មក អ្នក​ប្រដាល់​រូបនេះ​បាន​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​អាជីព​ជាលើកដំបូង ដោយ​វាយ​គូ​ប្រកួត Marcus Mclntyre ឲ្យ​សន្លប់៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;