ប៉ាក់គីអៅ នឹងវ៉ៃជាមួយ Jeff Horn ជាថ្មី ក្រោយភាពចម្រូងចម្រាស
- 2017-08-05 03:33:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ាក់គីអៅ នឹងវ៉ៃជាមួយ Jeff Horn ជាថ្មី ក្រោយភាពចម្រូងចម្រាស
ចន្លោះមិនឃើញ
លោក Bob Arum អ្នកផ្សព្វផ្សាយដ៏ល្បីល្បាញ បានប្រាប់ឲ្យដឹងថា លោកបានពិភាក្សាជាមួយ ម៉ានី ប៉ាក់គីអៅ ហើយនឹងរៀបចំឲ្យមានការប្រកួតសងសឹកជាមួយ Jeff Horn នៅប្រទេសអូស្ត្រាលី។
ប៉ាក់គីអៅ បានប្រកួតជាមួយ Jeff Horn នៅកីឡដ្ឋាន Suncorp នាស្រុកកំណើតរបស់ Horn ក្នុងទីក្រុង Brisbane ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ ការប្រកួតនោះ បានបង្កភាពចម្រូងចម្រាស ដោយមនុស្សជាច្រើនបានមើលឃើញពីជ័យជម្នះដែលគួរបានទៅលើកីឡាករសញ្ជាតិហ្វីលីពីន ប៉ុន្តែត្រូវបានសម្រេចឲ្យទៅលើ Jeff Horn ទៅវិញ។
លោក Arum បានឲ្យដឹងថា ការសងសឹងនេះ ទំនងជាធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៧ ។ ចំពោះទីតាំងរៀបចំការប្រកួត អាចជាទីក្រុង Brisbane ដែលអ្នកទាំងពីរធ្លាប់ជួបគ្នាដដែល ឬ នៅទីក្រុងស៊ីដនី ក៏ថាបាន៕