“Despacito” វ៉ា "See You Again” ក្លាយ​ជា​វីដេអូ​មាន​អ្នក​មើល​ច្រើន​បំផុត​លើ YouTube

  • 2017-08-05 08:31:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បទ "Despacito” បាន​បង្កើត​កំណត់ត្រា​ថ្មី​នៅ​លើ YouTube ដែល​ជា​បទ​ចម្រៀង​មាន​​អ្នក​ចូល​មើល​ច្រើន​បំផុត មិន​ធ្លាប់​មាន ពោល​គឺ​អ្នក​ចូល​មើល​ជាង ៣​ពាន់​លាន​ដង​ហើយ។

“Despacito” ដែល​មាន​ចំនួន​អ្នក​ចូល​មើល​ជិត ៣០១០ លាន​ដង បាន​ឆក់​យក​តំណែង​លេខ​មួយ​ពី​បទ "See You Again” ដែល​មាន​ចំនួន​ត្រឹមតែ​ជាង ២៩៩៦ លាន​ដង គិត​ត្រឹម​ថ្ងៃ​ទី៥ ខែ​សីហា ​ឆ្នាំ​២០១៧​នេះ។ "See You Again” ទើប​តែ​បាន​ឈរ​លើ​បទ "Gangnam Style” កាលពី​ពាក់​កណ្ដាល​ខែ​កក្កដា កន្លង​ទៅ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា “Despacito” ទើបតែ​ដាក់​បញ្ចូល​ក្នុង YouTube កាលពី​ខែ​មករា ឆ្នាំ​២០១៧ ប៉ុណ្ណោះ ប៉ុន្តែ​អាច​បំបែក​កំណត់ត្រា​ដែល​មាន​អ្នក​ចូល​មើល​ច្រើន​បំផុត​ទៅ​ហើយ។ ចំណែក "See You Again” បាន​ប្រើ​ពេល​រហូត​ជាង ២ឆ្នាំ ទម្រាំ​អាច​ក្ដាប់​តំណែង​នេះ​បាន៕

​ទស្សនាបទ "Despacito"

ទស្សនាបទ "See You Again"

ប្រភព៖ Billboard ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;