តម្លៃ​ត្រឹម​៤០០​ដុល្លារ Moto X4 បំពាក់​សុទ្ធតែ​កាមេរ៉ា​ភ្លោះ

  • 2017-08-07 01:43:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Moto X4 ជា​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន Motorolla ដែល​នឹង​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ ហើយ​​តម្លៃ​ត្រឹម​តែ ៤១២​ដុល្លារ​ប៉ុណ្ណោះ។ នេះ​​បើ​យោង​តាម​ការ​បែកធ្លាយ​ចេញ​ពី​គណនី​ល្បី​ឈ្មោះ Evan Blass នៅ​លើ Twitter។

ព្រោះ​ជា​ស្មាតហ្វូន​កម្រិត​មធ្យម Moto X4 នឹង​បំពាក់​បន្ទះ​ឈីប Snapdragon 630 ឬ 660 SoC អម​ជាមួយ​កាហ្វ្រិច Adreno 508។ បន្ថែម​ពី​នេះ ស្មាតហ្វូន​អេក្រង់​៥,២​អ៊ីញ​ នឹង​មាន RAM ទំហំ​ធំ 4GB អង្គ​ផ្ទុក​ទិន្នន័យ 32GB និង​ថាមពល​ថ្ម 3000mAh។ ចំពោះ​កាល​បរិច្ឆេទ​ដាក់​បង្ហាញ Moto X4 នៅ​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​ទេ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;