ភ្លេច​ៗ​ខ្លួន​ទើប​ចាប់​អារម្មណ៍​ថា Toyota Prius ជិត​ដល់​ខួប ២០​ឆ្នាំ​ហើយ!

  • 2017-08-08 00:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Toyoto នឹង​ប្រាព្ធ​ខូប​លើក​ទី ២០​ឆ្នាំ​នៃ​ការ​បង្កើត​រថយន្ត​ស៊េរី Toyoto Prius ដែល​ខ្លួនបា​ន​ប្រកាស​ចេញ​លក់​កាល​ពី​ខែ​ធ្នូ ឆ្នាំ​១៩៩៧​។

រឿងរ៉ាវ​នេះ បាន​ចាប់ផ្ដើម​កាលពី​ឆ្នាំ​១៩៩៣ នៅ​ពេល Toyota ចាប់ផ្ដើម​ពិភាក្សា​ពី​ការ​ផលិត​រថយន្ត​សម្រាប់​សតវត្ស​ទី​២១។ ការ​ពិភាក្សា​នោះ បាន​ចេញ​ជា​ផ្លែផ្កា​សម្រាប់​ការ​បង្កើត​គម្រោង G21 ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​ស្គាល់​ថា Prius ។

គម្រោង​នោះ មាន​គោល​បំណង​ផលិត​រថយន្ត​ដែល​ជួយ​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​ចំនួន ១,៥ដង លើ​រថយន្ត​ធម្មតា។ បន្ទាប់​មក វា​អាច​សន្សំសំចៃ​បាន ២ដង ហើយ​ក្រុមហ៊ុន Toyota បាន​បង្កើត​ប្រព័ន្ធ Hybrid ដើម្បី​បង្ហាញ Concept របស់​ខ្លួន​ក្នុង​ពិធី​ពិព័រណ៍​យានយន្ត​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ឆ្នាំ​១៩៩៥។

ម៉ាស៊ីន​ចំណុះ ១,៥ លីត្រ ប្រភេទ D4 ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ឆ្នាំ​ដដែល ជាមួយ​នឹង​ម៉ាស៊ីន​ប្រព័ន្ធ Start/Stop ដែល​អាច​ឲ្យ​រថយន្ត​បើកបរ​បាន​ចម្ងាយ ៣០​គីឡូម៉ែត្រ​ក្នុង​មួយ​លីត្រ។ រថយន្ត Hybrid ក៏​បាន​លេច​មុខ​ឡើង​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩៧៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;