ល្ងាចនេះ បឹងកេត ជួបសត្រូវចាស់ Global FC នៅវគ្គ៨ក្រុម Singapore Cup
- 2017-08-08 03:18:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ងាចនេះ បឹងកេត ជួបសត្រូវចាស់ Global FC នៅវគ្គ៨ក្រុម Singapore Cup
ចន្លោះមិនឃើញ
ក្រុមបឹងកេតរបស់កម្ពុជា នឹងធ្វើការប្រកួតតទល់ជាមួយក្រុមមកពីហ្វីលីពីន Global Cebu FC ក្នុងវគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ RHB Singapore Cup នៅកីឡដ្ឋាន Jalan Basar ប្រទេសសិង្ហបុរី វេលាម៉ោង៧:៣០នាទី ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៦:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា។
ជំនួបនេះ ជាការសងសឹកគ្នា បន្ទាប់ពីក្រុមទាំងពីរធ្លាប់ជាក្រុមគូប្រជែងក្នុងពូល នៅវគ្គជម្រុះពានរង្វាន់ AFC Cup នាពេលកន្លងទៅ។ បឹងកេត បានទទួលរងបរាជ័យក្រោមថ្វីជើង Global FC ទាំងពីរជើង ដោយលើកទីមួយចាញ់ ក្នុងលទ្ធផល ២-០ និងលើកទីពីរចាញ់ ៣-១ ។
ក្រៅពីបឹងកេត ក្រុមមកពីលីគកំពូលកម្ពុជាដែលបានលេងនៅវគ្គនេះមួយក្រុមទៀត គឺ ណាហ្គាវើល ដែលនឹងត្រូវប៉ះក្រុម Hougang United នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅកីឡដ្ឋាន Hougang វេលាម៉ោង៦:៣០នាទីល្ងាចដូចគ្នា។
សូមបញ្ជាក់ថា ឆ្លងកាត់វគ្គជម្រុះបឋមកន្លងទៅ បឹងកេតបានលត់ក្រុម Warriors FC របស់សិង្ហបុរី ក្នុងលទ្ធផល ៤-១ ចំណែក ណាហ្គាវើល ឈ្នះ Balestier Khalsa របស់សិង្ហបុរី ដោយលទ្ធផល ៤-៣។
គិតមកទល់ពេលនេះ ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី របស់បឹងកេត គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ ចំនួន ៣គ្រាប់ ស្មើនឹងកីឡាករ Darryl Roberts របស់ក្រុម Global FC ដែរ៕
រូបភាព៖ Boeung Ket Football Club