CPU ត្រកូល Core X របស់ Intel ចេញ​ហើយ!

  • 2017-08-08 03:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Intel បាន​ប្រកាស​ចេញ CPU 12 ទៅ​ដល់ 18 Core គឺ Intel® Core™ i9-7920X, Intel Core i9-7940X, Intel Core i9-7960X និង the Extreme Edition Intel Core i9-7980XE processors នៅ​ក្នុង​ព្រឹត្តិការណ៍ Computex 2017 កាល​ពី​ម្សិល​មិញ។

CPU ត្រកូល X ផលិត​ឡើង​យ៉ាង​ពិសេស​សម្រាប់​អ្នក​បង្កើត Content និង Gamer ។ ការ​បើក​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ មិនមែន​ជា​បញ្ហា​ទៀត​ឡើយ​សម្រាប់ CPU ទាំង​នេះ។ ចំពោះ​អ្នក​បង្កើត Content នឹង​ទទួល​បាន​សមត្ថភាព​កាន់តែ​ប្រសើរ​ក្នុង​អត្រា ២០ភាគរយ លើ​ការ​បង្កើត VR Content និង ៣០​ភាគរយ​លើ​ការ​កែ​វីដេអូ​ដែល​មាន​កម្រិត 4K លើ CPU ជំនាន់​មុន។ ចំណែក ដំណើរ​ការ​ហ្គេម កាន់តែ​លឿន​ជាង​មុន ៣០​ភាគរយ។

តារាង​លក្ខណៈ​សម្បត្តិ​របស់​ម៉ូដែល​និមួយៗ ជាមួយ​នឹង​តម្លៃ

ចំពោះ​ម៉ូដែល 12 Core នឹង​មាន​លក់​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧។ រីឯ 14 Core ដល់ 18 Core មាន​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី២៥ ខែ​កញ្ញា ឆ្នាំ​២០១៧៕

ប្រភព៖ Intel ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;