រឿងរ៉ាវអ្នកប្រដាល់ខ្ទើយ ដែលវាយឈ្នះអ្នកប្រដាល់ប្រុសជាច្រើននាក់
- 2017-08-08 07:22:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវអ្នកប្រដាល់ខ្ទើយ ដែលវាយឈ្នះអ្នកប្រដាល់ប្រុសជាច្រើននាក់
ចន្លោះមិនឃើញ
នាង Nong Rose Baan Charoensuk ដែលគេចំណាំហៅថា Rose គឺជាអ្នកប្រដាល់ភេទទី៣ ជនជាតិថៃ ដែលទទួលការចាប់អារម្មណ៍ខ្លាំង ដោយសារតែនាងបានឡើងប្រកួត ឈ្នះអ្នកប្រដាល់ប្រុសជាបន្តបន្ទាប់។
តាមពិតទៅ នាងមានភេទប្រុសពីកំណើត ប៉ុន្តែនាងបានចាប់ផ្ដើមក្លាយជាភេទទី៣ តាំងពីកុមារមកម្ល៉េះ ដោយទៅណាមកណានាងតែងផាត់មុខ តែងខ្លួនជាស្រី និងមានចរិតស្រី។
ទោះមានចរិតស្រី តែអ្នកប្រដាល់វ័យ ២១ឆ្នាំរូបនេះ បានចាប់ផ្ដើមហាត់ប្រដាល់តាំងពីអាយុ ៨ឆ្នាំ ដោយសារតែពូរបស់នាងជាអ្នកប្រដាល់។ បងប្អូនភ្លោះរបស់នាង (ប្រុសពេញលក្ខណៈ) ក៏បានចូលហាត់ប្រដាល់ដូចនាងដែរ។
Rose បានឡើងប្រកួតដោយពាក់អាវទ្រនាប់កីឡា ខុសពីអ្នកប្រដាល់ប្រុសផ្សេងទៀត ដែលធ្វើឲ្យដៃគូប្រកួតរបស់នាង មានអារម្មណ៍មិនល្អ និងមិនចង់វាយជាមួយនាងនោះទេ។ នាងបញ្ជាក់ថា៖ "អ្នកប្រដាល់ប្រុស មិនចង់វាយជាមួយខ្ទើយដូចខ្ញុំនោះទេ ដោយសារតែពួកគេគិតថាជារឿងគួរឲ្យខ្មាស ទោះឈ្នះឬចាញ់ក៏ដោយ។ រហូតមកទល់ពេលនេះ ខ្ញុំនៅតែរងការប្រមាថពីពួកគេ តែខ្ញុំមិនខ្វល់នោះទេ"។
ក្រោយឆ្លងកាត់ការប្រកួតជាង ៣០០ប្រកួត Rose ត្រូវបានអនុញ្ញាតឲ្យឡើងប្រកួតក្នុងសង្វៀនល្បីនាកីឡដ្ឋាន Rajadamnern កាលពីពេលថ្មីៗកន្លងទៅ ហើយទទួលលទ្ធផលឈ្នះទៀតផង។
យ៉ាងណាក្ដី នាងមិនមែនជាអ្នកប្រដាល់ភេទទី៣ ដំបូងគេនៅប្រទេសថៃនោះទេ។ អ្នកប្រដាល់ភេទទី៣ ដំបូងគេនៅថៃ មានឈ្មោះថា Parinya Nong Toom Charoenphol៕