ចម្លើយរបស់ Liverpool ធ្វើឲ្យ Barcelona ខកចិត្តជាលើកទីពីរ
- 2017-08-10 02:09:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្លើយរបស់ Liverpool ធ្វើឲ្យ Barcelona ខកចិត្តជាលើកទីពីរ
ចន្លោះមិនឃើញ
ក្រុមហង្សក្រហម Liverpool បានប្រកាសថា ខ្លួនមិនលក់ Philippe Coutinho នោះទេ ហើយបានបដិសេធសំណើទឹកប្រាក់ ៩០លានផោនពី Barcelona។
Barcelona បានព្យាយាមទិញកីឡាករវ័យ២៥ឆ្នាំរូបនេះ ជាលើកទីពីរ ប៉ុន្តែមិនអាចបញ្ចុះបញ្ចូល Liverpool ឲ្យព្រមលក់កីឡាករស្នូលដ៏សំខាន់របស់ខ្លួនឡើយ។ សំណើលើកទីមួយ មានចំនួន ៧២លានផោន។
កីឡាករសញ្ជាតិប្រេស៊ីលដដែល បានផ្ទេរពី Inter Milan ទៅកាន់ Liverpool កាលពីឆ្នាំ២០១៣ ក្នុងតម្លៃ ៨,៥លានផោន។ រូបគេរកបាន ១៤គ្រាប់ កាលពីរដូវកាល ២០១៦-១៧ ហើយត្រូវបានញ៉ាំញីដោយបញ្ហារបួសកជើង ដែលធ្វើឲ្យរូបគេត្រូវអវត្តមាន ៦សប្ដាហ៍៕