មុន​ទៅ​ចូលរួម​ប្រកួត​ស៊ី​ហ្គេម អត្តពលិក​កម្ពុជា​បាន​ត្រៀម​ខ្លួន​អ្វីខ្លះ?

  • 2017-08-10 03:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បង្ហើប​ពី​ដំណាក់​កាល​ហ្វឹកហាត់​របស់​អន្តពលិក និង​ការ​ណែនាំ​ចំពោះ​ការ​ទទួល​ទាន​អាហារ និង​វិន័យ​ផ្សេងៗ មុន​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី២៩ នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៩ ដល់ ៣១ ខែ​សីហា​នេះ។ នេះ​បើ​តាម​សិក្ខាសាលា​ស្ដីពី​វិន័យ និង​ក្រម​សីលធម៌ ដែល​មាន​រយៈ​ពេល ២​ថ្ងៃ ពី​ថ្ងៃ​ទី៩ ដល់ ១០​សីហា ដែល​មាន​ប្រតិភូ​កីឡា​ត្រៀម​ទៅ​ស៊ីហ្គេម​សរុប​ចំនួន ១៩៦​នាក់។

លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ឲ្យដឹង​ថា អត្តពលិក​ដែល​ត្រូវ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម បាន​ហ្វឹកហាត់​ត្រៀម​រយៈ​ពេល ៦​ខែ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧។ ការ​ហ្វឹកហាត់​ត្រូវ​បាន​ចែក​ជា ៣​ដំណាក់កាល គឺ​ដំណាក់​កាល​ហ្វឹកហាត់​កម្លាំង ដំណាល់​កាល​ហ្វឹកហាត់​បច្ចេកទេស និង​ដំណាក់កាល​ហ្វឹកហាត់​កលល្បិច​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត។

ចំណែក លោក​វេជ្ជបណ្ឌិត​ស្ដើង ជា​ប្រធាន​អនុ​គណៈកម្មការ​វេជ្ជសាស្ត្រ​អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បញ្ជាក់​ថា អត្តពលិក​ត្រូវ​ការ​ទទួល​ទាន​អាហារ​ដែល​មាន​ខ្លាញ់ ២០​ទៅ ៣០​ភាគរយ ប្រូតេអ៊ីន​ពី ១០​ទៅ ១៥ ភាគរយ និង កាបូហ៊ីដ្រាត​លើ​ឬ​ក្រោម ៦០ ទៅ ៧០​ភាគរយ។ លើស​ពី​នេះ លោក​ណែនាំ​ឲ្យ​ជៀសវាង​ចំពោះ​ការ​ប្រើប្រាស់​សារធាតុ​ដូប៉ា​ក្នុង​វិស័យ​កីឡា​ផង​ដែរ។

លោក កែវ សារ៉េត នាយក​សាលា​បាល់ទាត់​ណែនាំ​ពី​ការ​លេង​ដោយ​យុត្តិធម៌ (Fair-Play) ដែល​នេះ​ជា​រឿង​សំខាន់​សម្រាប់​គ្រូបង្វឹក និង​អត្តពលិក​ ក្នុង​ការ​ប្រកាន់​ភ្ជាប់​៕

រូបភាព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា*

អត្ថបទ៖ លាភ.

;