ឡើង​កប់​ពពក​ហើយ! មួយ Bitcoin ថ្លៃ​ប្រហែល​មាសជាង ២ ដំឡឹង

  • 2017-08-10 04:15:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អត្រា​តម្លៃ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ Bitcoin កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​កើន​ឡើង​ដល់ ៣ ៥២៥ ដុល្លារ/ឯកតា នេះ​បើ​យោង​តាម​ទិន្នន័យ​ចេញ​ពី CoinDesk។ តម្លៃ​នេះ​ថោក​ជាង​តែ ៥០០ ដុល្លារ​ប៉ុណ្ណោះ​ធៀប​នឹង​តម្លៃ​នៃ​មាស​សុទ្ធ ៣ ដំឡឹង ដែល​ក្នុង​មួយ​ដំឡឹង​ថ្លៃ​​ប្រហែល ១ ៥០០ ដុល្លារ។​

លោក​ Thomas Lee ស្ថាបនិក​នៃ​ក្រុមហ៊ុន Fundstrat របស់​សហរដ្ឋអាមេរិក​ បាន​កត់​សម្គាល់​ឃើញ​ថា​ដោយ​ទោះ​បី​តម្លៃ​នៃ​ Bitcoin ឡើង​ខ្ពស់​ជាង​តម្លៃ​មាស​ក៏​ដោយ ប៉ុន្តែ​ទំហំ​សរុប​នៃ​ទីផ្សារ​មាស​ទាំង​មូល​ក្នុង​ពិភពលោក​មាន​ដល់ ៧,៥ ពាន់​ពាន់​លាន​ដុល្លារ (Trillion) ទន្ទឹម​ទីផ្សារ Bitcoin គិត​ត្រឹម​ថ្ងៃ​អង្គារ​កន្លង​ទៅ​មាន​ត្រឹម​តែ ៥៧ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។​

យ៉ាងណាមិញ​បើ​តាម​ការ​វិភាគ​ទុក​ជា​មុន​នៃ​លោក Lee និង​អ្នក​វិភាគ​ដទៃ​ទៀត​បាន​ទស្សន៍ទាយ​ថា​ទីផ្សារ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ Bitcoin នឹង​អាច​ឡើង​ខ្ពស់​រហូត​ដល់​ ១ ឯកតា​ថ្លៃ ១ មុឺន​ដុល្លារ​នា​ប៉ុន្មាន​ឆ្នាំ​បន្ទាប់៕

ប្រភព៖ CNBC ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី
;