Floyd ស្នើវ៉ៃជាមួយ McGregor ពាក់ហ្គង់ស្រាល
- 2017-08-10 06:34:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Floyd ស្នើវ៉ៃជាមួយ McGregor ពាក់ហ្គង់ស្រាល
ចន្លោះមិនឃើញ
Floyd Mayweather បានដាក់សំណើទៅកាន់គណៈកម្មការអត្តពលកម្មរដ្ឋ Nevada (NAC) កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ដើម្បីសុំប្រកួតជាមួយ Conor McGregor ដោយពាក់ហ្គង់ស្រាល ដែលមានទម្ងន់ 8oz ឬ ២៣០ ក្រាម (ហ្គង់ប្រដាល់តាមស្ដង់ការរបស់ NAC គឺទម្ងន់ 10oz ឬ ២៨០ក្រាម សម្រាប់គីឡូប្រកួតរបស់កីឡាករទាំងពីរ)។ NAC នឹងត្រួតពិនិត្យសំណើនេះ នៅថ្ងៃទី១៦ ខែសីហា។
ហ្គង់ស្រាល ធ្វើពីប៉ុងស្ដើងដែលអាចធ្វើឲ្យការដាល់ទៅលើគូប្រកួត កាន់តែឈឺជាងហ្គង់ទូទៅ។
Floyd ធ្លាប់បានបង្ហោះពីចេតនាក្នុងការពាក់ហ្គង់ស្រាល នៅលើបណ្ដាញសង្គម Instagram កាលពីសប្ដាហ៍មុន។ នាយកប្រតិបត្តិ NAC លោក Bob Bennett បានអះអាងថា លោកមិនធ្លាប់ឃើញការប្រកួតប្រភេទទម្ងន់ ៧០គីឡូក្រាម ដែលពាក់ហ្គង់ ២៣០ក្រាម នោះទេ។ ហ្គង់នេះ គេអាចប្រើសម្រាប់ប្រភេទទម្ងន់ ៦០ ទៅ ៦៧គីឡូក្រាម។
Floyd នឹងឡើងរេញតទល់នឹង McGregor នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧៕