កាមេរ៉ារបស់ LG V30 នឹងថតព្រាលដាច់ស្អាតជាងកំពូលស្មាតហ្វូនដទៃ
- 2017-08-10 07:04:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាមេរ៉ារបស់ LG V30 នឹងថតព្រាលដាច់ស្អាតជាងកំពូលស្មាតហ្វូនដទៃ
ចន្លោះមិនឃើញ
ស្មាតហ្វូនកំពូលត្រកូល V របស់ LG នឹងត្រូវដាក់បង្ហាញផ្លូវការនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ក្នុងព្រឹត្តិការណ៍ IFA នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ អ្វីដែលកំពុងទទួលបានការចាប់អារម្មណ៍ពីស្មាតហ្វូនមួយនេះគឺ បច្ចេកវិទ្យាកាមេរ៉ា។
LG V30 នឹងក្លាយជាស្មាតហ្វូនដំបូងគេបង្អស់ ដែលមានបំពាក់ Aperture f/1.6 ខណៈដែលកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃបំពាក់ត្រឹម Aperture f/1.7 (Galaxy S8) និង f/1.8 (iPhone 7)។ បន្ថែមពីនេះ វាក៏នឹងអាចបង្កើនកម្រិតពន្លឺនៃការថតបានខ្លាំងជាង f/1.8 ដល់ទៅ ២៥% ឯណោះ។ ក្រៅពី Aperture កាមេរ៉ារបស់ V30 នឹងបំពាក់ប្រភេទ Lens កញ្ចក់ ដែលខុសពីពពួកទូរសព្ទបំពាក់ Lens ប្លាស្ទិក។ ហេតុដូច្នេះហើយ រូបភាពដែលថតដោយ V30 នឹងផលិតចេញមកមានគុណភាពដិតច្បាស់ល្អជាងគេ៕