ណាហ្គា អាច​យក​ឈ្នះ Hougang United បាន​អត់​នៅ​ថ្ងៃ​ស្អែក?

  • 2017-08-10 09:49:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ណាហ្គា​វើល​របស់​កម្ពុជា នឹង​ធ្វើការ​ប្រកួត​តទល់​នឹង​ក្រុម Hougang United របស់​ម្ចាស់ផ្ទះ​សិង្ហបុរី ក្នុង​ជើង​ទី​មួយ វគ្គ ៨​ក្រុម​ចុងក្រោយ ពាន​រង្វាន់ RHB Singapore Cup នៅ​កីឡដ្ឋាន Jalan Besar នា​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​២០១៧ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច។

ការ​ប្រកួត​ជើង​ទី​ពីរ នឹង​ធ្វើឡើង​នា​ថ្ងៃ​ទី១៤ ខែ​សីហា នៅ​កីឡដ្ឋាន Jalan Besar ដដែល។

មុន​ប៉ះ​ណាហ្គាវើល ក្រុម Hougang ធ្វើ​បាន​យ៉ាង​ល្អ​ដោយ មិន​ធ្លាប់​ចាញ់​ចំនួន ៧​ប្រកួត តែ​ទើប​ទទួល​រង​បរាជ័យ​នៅ​ប្រកួត​ចុងក្រោយ ទល់​នឹង​ក្រុម Warriors FC ក្នុង​លទ្ធផល ១-០ កាល​ពី​ថ្ងៃ​ទី៤ ខែ​សីហា កន្លង​ទៅ។ ចំណែក ណាហ្គាវើល​ប្រកួត​ស្មើ​បឹងកេត នៅ​លីគ​កំពូល​សប្ដាហ៍​ទី​១៤ ក្នុង​លទ្ធផល ១-១ ​។

គួរ​រម្លឹក​ថា បឹង​កេត ទើប​តែ​ប្រកួត​ចាញ់​ក្រុម Global FC របស់​ហ្វីលីពីន ក្នុង​លទ្ធផល ១-៣ នៅ​ជើង​ទី​មួយ វគ្គ៨​ក្រុម​ចុងក្រោយ កាល​ពី​ថ្ងៃ​ទី៨ សីហា​កន្លង​ទៅ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;