អាមេរិកត្រៀមខ្លួនបញ្ជូនមនុស្សយន្តយក្សប្រកួតជាមួយជប៉ុននិងចិន
- 2017-08-10 10:14:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកត្រៀមខ្លួនបញ្ជូនមនុស្សយន្តយក្សប្រកួតជាមួយជប៉ុននិងចិន
ចន្លោះមិនឃើញ
មនុស្សយន្ត Eagle Prime ដែលស្ថិតក្រោមការអភិវឌ្ឍនៃក្រុមហ៊ុន MegaBots របស់អាមេរិកខាងជើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការឡើងទៅប្រកួតប្រជែងជាមួយមនុស្សយន្តរបស់ប្រទេសជប៉ុននិងចិន ក្នុងព្រឹត្តិការណ៍តាំងបង្ហាញសមត្ថភាពផ្នែកវិស្វកម្មមនុស្សយន្ត។
Eagle Prime មានកម្ពស់ជិត ៥ម៉ែត្រ និងបំពាក់ទៅដោយម៉ាស៊ីនរបស់រថយន្ត Chevrolet V8 SL3 ដែលមានកម្លាំង ៤៣០ សេះ ដោយមានខ្ទង់ចំណាយ ៨ ពាន់ដុល្លារ។ ពីដំពូលទៅបាតនៃមនុស្សយន្តមួយនេះ វាមានទម្ងន់ជាង ១២ តោន។ តាមការប្រកាសមនុស្សយន្ត Eagle Prime នឹងត្រូវចូលប្រកួតជាមួយមនុស្សយន្ត Kuratas នៃក្រុមហ៊ុន Suidobashi របស់ជប៉ុននៅខែកញ្ញា ហើយត្រូវជួបជាមួយមនុស្សយន្ត Monkey King របស់ប្រទេសចិននៅខែបន្តបន្ទាប់ខាងមុខទៀត។
ទស្សនាវីដេអូខាងក្រោមបង្ហាញពីមនុស្សយន្ត Eagle Prime៖