U22 កម្ពុជា ត្រូវ​បាត់បង់​កីឡាករ​សំខាន់ៗ​ ៣រូប ដោយសារ​​បាក់ឌុប និងរបួស

  • 2017-08-11 04:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាជិក​សំខាន់​២រូប​របស់​ក្រុម​ U22 កម្ពុជា គឺ សឿត បារាំង និង​អ៊ិន សូដាវីដ នឹង​ត្រូវ​ត្រឡប់​ពី​ស៊ីហ្គេម មក​ប្រឡង​បាក់ឌុប​វិញ ​នៅ​ថ្ងៃ​ទី២១ ខែ​សីហា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​ U22 កម្ពុជា ក្នុង​សន្និសីទ​កាសែត​អម្បាញ់មិញ​នេះ។

កីឡាករ អ៊ិន សូដាវិដ
ក្រៅ​ពី​កីឡាករ​ទាំង២ កម្ពុជា ក៏​នឹង​ត្រូវ​អវត្តមាន​ខ្សែបម្រើ​ប្រធាន​ក្រុម ច្រឹង ពលរដ្ឋ ផងដែរ ក្នុង​ពីរ​ឬ​បី​ប្រកួត​ដំបូង ដោយសារ​បញ្ហា​របួស​ជង្គង់។ លោក Leonardo មិនបាន​បញ្ជាក់​ថា​តើ កីឡាករ​ណានឹង​ជំនួស ច្រឹង ពលរដ្ឋ នោះ​ទេ៕
កីឡាករ ច្រឹង ពលរដ្ឋ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;