ចិន ប្រតិកម្ម នឹង​នាវា​អាមេរិក ដែល​ឆ្លងកាត់​កោះ​របស់​ខ្លួន

  • 2017-08-11 07:35:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចិន បាន​ជំទាស់​យ៉ាងខ្លាំង ចំពោះ​អាមេរិក ដែល​បញ្ជូន​នាវា​ចូលក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ឆ្លងកាត់​កោះ​សិប្បនិម្មិត​១ របស់​ចិន។

អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក Geng Shuang បាន​និយាយ​កាលពី​យប់ថ្ងៃ​ទី១០សីហា​ថា កាយវិការ​របស់​អាមេរិក បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​សន្តិសុខ និង​អធិបតេយ្យភាព​ចិន ព្រមទាំង​អាច​បង្ក​គ្រោះថ្នាក់​នៃ​កងទ័ព​ប្រទេស​ទាំង២។

លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន
លោក​បន្ត​ថា សកម្មភាព​របស់​អាមេរិក​បែបនេះ នឹង​ធ្វើឲ្យចិន កាន់តែ​ចាត់​វិធានការ​បន្ថែម​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព​ការពារ​ទឹកដី​របស់​ខ្លួន។

មន្រ្តី​កងទ័ព​ជើងទឹក​អាមេរិក​ម្នាក់ បាន​ឲ្យដឹង​ថា នាវា​ពិឃាដ​អាមេរិក USS S. McCain បាន​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​ថ្មប៉ប្រះ​ទឹក Mischief កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ មន្រ្តី​រូបនោះ អះអាង​ថា យោធា​របស់​ខ្លួន នឹង​បន្ត​ប្រតិបត្តិការ​តាម​សមុទ្រ និង​អាកាស គ្រប់ទី​កន្លែង ដែល​ត្រូវបាន​អនុញ្ញាត​ដោយ​ច្បាប់​អន្តរជាតិ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;