ណាហ្គា ត្រូវ​ការ​ឈ្នះ​៤គ្រាប់ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត Sigapore ​Cup

  • 2017-08-12 01:49:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ណា​ហ្គាវើល បាន​ប្រកួត​ចាញ់​ក្រុម Hougang United របស់​សិង្ហបុរី ក្នុង​លទ្ធផល ៤-១ កាលពី​ម្សិលមិញ ក្នុង​ជើង​ទី​មួយ វគ្គ ៨​ក្រុង​ចុងក្រោយ ពាន​រង្វាន់ RHB Singapore Cup 2017 ដែល​ធ្វើឡើង​នៅ​ប្រទេស​សិង្ហបុរី។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ណាហ្គាវើល នៅ​តែ​មាន​ឱកាស​សងសឹក Hougang United វិញ​នៅ​ជើង​ទី​ពីរ ដោយ​ធ្វើ​យ៉ាង​ណា​ត្រូវ​រក​គ្រាប់​នាំមុខ ៤​គ្រាប់ នា​ថ្ងៃ​ចន្ទ ទី​១៤ ខែ​សីហា ឆ្នាំ​២០១៧ វេលា​ម៉ោង ៦:៣០ ​នាទី​ល្ងាច​។

ក្រុម​របស់​កម្ពុជា​មួយ​ទៀត គឺ បឹង​កេត បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ​ត្រឹម​វគ្គ ៨​ក្រុម​ហើយ បន្ទាប់ពី​ប្រកួត​ចាញ់ Global FC របស់​ហ្វីលីពីន ដោយ​លទ្ធផល​សរុប​ពីរ​ជើង ៤-៣៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;