គណបក្ស​សំបុក​ឃ្មុំ នឹង​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំថ្មី​ទាំងអស់​នៅ​ខែក្រោយ

  • 2017-08-13 08:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី ហួន ផាណារី ប្រធាន​ស្តីទី​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ថ្លែងប្រាប់​ឲ្យដឹង​ថា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ នឹង​ធ្វើ​សមាជ​វិសាមញ្ញ​ដើម្បី​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ខាងមុខ​នេះ។

ការធ្វើ​សមាជ​វិសាមញ្ញ​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី គឺ​បន្ទាប់ពី​លោក ម៉ម សូណង់ដូ បានដាក់​ពាក្យ​កាលពី​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ២០១៧ លាលែង​ពី​តួនាទី​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ហើយ។ ការ​លាលែង​នេះ បន្ទាប់ពី​ទទួល​លទ្ធផល​មិនល្អ​ក្នុងការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៤ កាលពី​ថ្ងៃទី០៤ ខែ​មិថុនា ឆ្នាំ​២០១៧។

លោក ម៉ម សូណង់ដូ អតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
លោកស្រី ហួន ផាណារី បាន​បញ្ជាក់​ថា ការធ្វើ​សមាជ​វិសាមញ្ញ​នៅថ្ងៃ​ទី០៤ ខែ​កញ្ញា ខាងមុខ​នេះ នឹង​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី​ទាំងអស់​ឡើងវិញ ពោល​គឺ​​ជ្រើសរើស​ប្រធាន​គណបក្ស អនុ​ប្រធាន អគ្គ​លេខាធិការ ....។ ចំពោះ​ចំនួន​សមាជិក​ចូលរួម​នៅមិន​ទាន់​កំណត់​នៅឡើយ​ទេ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;