ការ​លក់ Paulinho ទៅ Barcelona ជា​រឿង​មិន​ធ្លាប់​មាន​របស់​ក្លឹប​ចិន

  • 2017-08-15 03:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Barcelona បាន​ប្រកាស​ទិញ​យក​ខ្សែ​បម្រើ Paulinho ពី​ក្រុម Guangzhou Evergrande នៅ​ប្រទេស​ចិន ហើយ​នេះ​ជា​លើក​ទី​មួយ​សម្រាប់​លីគ​កំពូល​ចិន ដែល​បាន​លក់​កីឡាករ​របស់​ខ្លួន​ទៅកាន់​ក្រុម​យក្ស​នៅ​ទ្វីប​អឺរ៉ុប។

ជា​ធម្មតា លីគ​កំពូល​ចិន​ត្រូវ​ចាត់​ទុក​ជា​ទីកន្លែង​ប្រកប​អាជីព​របស់​កីឡាករ​វ័យ​ចំណាស់ៗ និង​គ្មាន​ការ​អភិវឌ្ឍ​ខ្លួន។ ប៉ុន្តែ Paulinho ដែល​មាន​វ័យ ២៩ឆ្នាំ​ជា​កីឡាករ​ទី​មួយ ដែល​ត្រូវ​បាន​ក្រុម Barcelona ទិញ​យក​ដើម្បី​ពង្រឹង​តំបន់​បម្រើ​របស់​ខ្លួន។

ថ្មីៗនេះ Barcelona បាន​ប្រកាស​ពី​ការ​នាំ​យក Paulinho ក្នុង​តម្លៃ ៤០​លាន​អឺរ៉ូ (ជិត ៥០លាន​ដុល្លារ​អាមេរិក) ដែល​ជា​ការ​ទិញ​កីឡាករ​លើក​ដំបូង​របស់​ក្រុម​អ្នក​មាន​បុណ្យ នៅ​ដើម​រដូវ​កាល​ថ្មី​នេះ បន្ទាប់ពី​លក់​ខ្សែប្រយុទ្ធ​ Neymar ទៅ​ឲ្យ PSG ។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ខាងលើ បាន​ចូលរួម​ជាមួយ Spurs នៅ​អង់គ្លេស កាល​ពី​ឆ្នាំ២០១៣ ក្នុង​តម្លៃ​ប្រមាណ​ជា​ ២០លាន​អឺរ៉ូ ហើយ ២ឆ្នាំ​ក្រោយ​មក​បាន​ផ្លាស់​ទៅ Guangzhou Evergrande តម្លៃ ១៤លាន​អឺរ៉ូ៕

ប្រភព៖ BBC | Marca ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;