McGregor ថា​នឹង​វ៉ៃ Floyd Mayweather ឲ្យ​សន្លប់​មុន​ទឹក​ទី​៣

  • 2017-08-17 03:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Conor McGregor បាន​បោះ​ពាក្យ​សម្ដី​ថា ខ្លួន​នឹង​វ៉ៃ Floyd Mayweather ឲ្យ​សន្លប់​មុន​ទឹក​ទី៣ ក្នុង​ការ​ប្រកួត​នា​ថ្ងៃ​ទី២៦ ខែ​សីហា នៅ​ទី​ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋ​អាមេរិក។

អ្នក​ប្រដាល់ UFC សញ្ជាតិ​អៀរឡង់​រូបនេះ ធ្លាប់​និយាយ​ដូចគ្នា​នេះ​កាលពី​ឆ្នាំ២០១៥ ហើយ​ពេល​នោះ​គេ​បាន​វាយ​កីឡាករ Jose Aldo ដែល​មិន​ធ្លាប់​ទទួល​រង​បរាជ័យ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​មួយ។

McGregor ធ្លាប់​អះអាង​ម្ដង​រួច​ទៅ​ហើយ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង Los Angeles កាលពី​ពេល​កន្លង​ទៅ ដោយ​បញ្ជាក់​ពី​សមត្ថភាព​ខ្លួន ដែល​អាច​វាយ​អ្នក​ប្រដាល់​សញ្ជាតិ​អាមេរិក Floyd ឲ្យ​សន្លប់​មុន ៤ទឹក។

Floyd Mayweather ប្រកួត ៤៩​លើក ឈ្នះ​ទាំង ៤៩​លើក។ ចំណែក Conor McGregor ជា​កីឡាករ​ប្រដាល់ MMA ដែល​ធ្លាប់​ឈ្នះ ១៩​លើក និង​ចាញ់ ៣លើក​៕

អត្ថបទ​ពាក់ព័ន្ធ

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;