Sony វ៉ា​ផ្តាច់​គេ​ក្នុង​ចំណោម​ផលិតផល​កាមេរ៉ា និង Lens ក្នុង​ឆ្នាំ​២០១៧

  • 2017-08-17 07:04:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់ EISA Awards 2017-2018 បាន​ប្រកាស​រកឃើញ​ក្រុមហ៊ុន​ផលិតផល​បច្ចេកវិទ្យា ដែល​ឈ្នះ​ប្រចាំឆ្នាំ ហើយ Sony បាន​នាំមុខ​គេ​ក្នុង​ប្រភេទ​ក្រុមហ៊ុន​កាមេរ៉ា។

EISA ជា​ក្រុម​អ្នក​ជំនាញ​ដែល​មាន​ការ​សហការ​គ្នា​ដើម្បី​វាយតម្លៃ​លើ​ផលិតផល​បច្ចេកវិទ្យា​នានា នៅ​លើ​ពិភពលោក។ ពានរង្វាន់​នេះ បាន​បង្កើត​ឡើង​រយៈ​ពេល ៣៥​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំងពី​ឆ្នាំ​១៩៨២ មក​ម្ល៉េះ​។

ខាងក្រោម​ជា​ផលិតផល​ដែល​ឈ្នះ​ក្នុង​ឆ្នាំ​នេះ

កាមេរ៉ា​ពេញ​និយម​បំផុត បាន​លើ Sony a9

កាមេរ៉ា Compact ពាក់​កណ្ដាល​អាជីព​ពេញ​និយម​បំផុត បាន​លើ Sony a6500

កាមេរ៉ា DSLR ពេញ​និយម​បំផុត បាន​លើ Canon EOS 77D

កាមេរ៉ា DSLR ពាក់​កណ្ដាល​អាជីព​ពេញ​និយម​បំផុត បាន​លើ Nikon D7500

កាមេរ៉ា DSLR អាជីព​ពេញ​និយម​បំផុត បាន​លើ Canon EOS 5D Mark IV

កាមេរ៉ា Compact ពេញ​និយម​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ បានលើ Fujifilm X-T20

កាមេរ៉ា Compact ពេញ​និយម​បំផុត បាន​លើ Sony RX100 V

កាមេរ៉ា Superzoom ពេញ​និយម​បំផុត បាន​លើ Sony RX10 III

កាមេរ៉ា​សម្រាប់​ថត​រូប​សន្លឹក និង​វីដេអូ ពេញ​និយម​បំផុត បាន​លើ Panasonic Lumix DC-GH5

កាមេរ៉ា​ប្រភេទ Instant ពេញ​និយម​បំផុត បាន​លើ Fujifilm Instax SQUARE SQ10

Lens កាមេរ៉ា DSLR ពេញ​និយម​បំផុត បាន​លើ SIGMA 135mm F1.8 DG HSM/ Art

Lens កាមេរ៉ា DSLR សម្រាប់ Zoom ពេញ​និយម​បំផុត បាន​លើ Tamron SP 150-600mm F6-6.3 Di VC USD G2

Lens កាមេរ៉ា DSLR អាជីព ពេញ​និយម​បំផុត បាន​លើ Canon EF 16-35mm F2.8L III USM

Lens កាមេរ៉ា Compact ពេញ​និយម​បំផុត បាន​លើ Sony FE 100mm F2.8 STF GM OSS

Lens កាមេរ៉ា Compact ​អាជីព ពេញ​និយម​បំផុត បាន​លើ Sony FE 70-200mm F2.8 GM OSS

Lens សម្រាប់ Zoom របស់​កាមេរ៉ា Compact បាន​លើ Olympus M.ZUIKO DIGIGAL ED 12-100mm F4.0 IS PRO

កាមេរ៉ា​របស់​ស្មាតហ្វូន ល្អ​ជាង​គេ បាន​លើ Huawei P10

ប្រភព៖ petapixel ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;