ស៊ីហ្គេម៖ កម្ពុជា នឹង​ជួប​ជើងខ្លាំង​ថៃ ក្នុងក្តី​សង្ឃឹម​ចុងក្រោយ

  • 2017-08-20 06:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់ U22 កម្ពុជា នឹង​ប៉ះ​ជើងខ្លាំង​ក្នុង​តំបន់ គឺ U22 ថៃ ក្នុងវគ្គ​សន្សំពិន្ទុ​ពូល B នៃ​កីឡា​ស៊ីហ្គេម នា​វេលា​ម៉ោង ៧:៤៥នាទី​យប់ថ្ងៃ​ទី២០ខែ​សីហា​នេះ។

២ប្រកួត​កន្លង​មក​របស់​កម្ពុជា ធ្វើមិន​បាន​ល្អ​ឡើយ​ពោល​គឺ ចាញ់​ហ្វីលីពីន ០-២ និង​ចាញ់​វៀតណាម ១-៤ ឈរក្នុង​លំដាប់​ទី៥ ក្នុង​ពូល។ ចំណែក ២ប្រកួត​របស់​ថៃ គឺឈ្នះ​១ ស្មើ​១ មាន ៤ពិន្ទុ​ស្មើ​ឥណ្ឌូណេស៊ី ឈរក្នុង​លំដាប់​ទី៣។ ដូច្នេះ​ប្រសិន​បើ​កម្ពុជា ប្រកួត​ចាញ់ថៃ នាយប់​នេះ​ទៀត នោះ​កម្ពុជា នឹង​បាត់បង់​ឱកាស​ឡើងទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។

២គូទៀត​នៅក្នុង​ពូល A នឹងត្រូវ​ប្រកួត​នៅថ្ងៃទី​២០ ខែ​សីហា​នេះ​ដែរគឺ៖

ហ្វីលីពីន vs វៀតណាម ម៉ោង ៧:៤៥នាទី​យប់

ទីម័រខាងកើត vs ឥណ្ឌូណេស៊ី ម៉ោង ៤​រសៀល

អត្ថបទ៖ សំភី

អត្ថបទថ្មី
;