Oppo R11 ស៊ុម​ស្រោប​មាស ជាមួយ​ការ​រចនា​បែប​ក្រុម​បាល់ទាត់ Barcelona

  • 2017-08-21 04:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយពី​ការ​ដាក់​លក់​ជាផ្លូវការ​នៅ​ដើម​ខែ​សីហា​នេះ Oppo R11 FC Barcelona Edition ស៊ុម​ស្រោប​ដោយ​មាស 18K ត្រូវ​បាន​ឃើញ​លក់​ជា​លើក​ដំបូង នៅ​ប្រទេស​វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ។

ម៉ូដែល​ពិសេស​នេះ មាន​សន្ទះ​ខាងក្រោយ​ធ្វើ​ពី​លោហធាតុ រួម​ផ្សំ​ដោយ​ពណ៌​ខៀវ និង​ក្រហម ព្រម​ទាំង​ឡូហ្គោ​របស់​ Barcelona ។ នៅ​ផ្នែក​ខាង​ក្រោម មាន​រន្ធ Micro USB Port រន្ធ​បញ្ចេញ​សំឡេង និង​រន្ធ​ដោត​កាស​ទំហំ ៣,៥​មីល្លីម៉ែត្រ។ ស្មាតហ្វូន​នេះ ក៏​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ផង​ដែរ។

Oppo R11 មាន​កាមេរ៉ា​ខាងក្រោយ​ភ្លោះ Sensor ទំហំ 20MP និង 16MP ។ ដូច្នេះ​វា​អាច Zoom x2 ដោយ​មិន​ធ្វើ​ឲ្យ​ខូច​គុណភាព​រូបថត​នោះ​ទេ។ កាមេរ៉ា​ខាងមុខ​ទំហំ 20MP ជាមួយ​មុខងារ​ធ្វើ​ឲ្យ​ស្បែក​ម៉ត់​រលោង​ផង​ដែរ។

លក្ខណៈ​សម្បត្តិ​ផ្សេងៗ​ទៀត​មាន​ដូចជា អេក្រង់ ៥,៥​អ៊ីញ ប្រភេទ AMOLED Full HD, បន្ទះ​ឈីប Snapdragon 660, ក្រាហ្វិក Adreno 512, RAM 4GB និង​អង្គ​ផ្ទុក​ទិន្នន័យ 64GB (អាច​បន្ថែម​បាន)។ ស្មាតហ្វូន​នេះ​អាច​ប្រើ​បាន ស៊ីម​២ និង​កម្លាំង​ថ្ម​ទំហំ 3000 ​mAh ។ ចំពោះ​តម្លៃ គឺ​ប្រហែល ៥២០​ដុល្លារ (នៅ​ចិន)៕

ប្រភព៖ Zing ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;