ស៊ីហ្គេម៖ ​គ្រូ​បាល់ទះ ជឿជាក់​លើ​សមត្ថភាព​កូន​ក្រុម មុន​ប៉ះ​ម៉ាឡេស៊ី ល្ងាច​នេះ

  • 2017-08-21 07:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទះ​បុរស​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ក្នុង​ការ​ប្រកួត​វគ្គ​បឋម នៅ​ម៉ោង ៦ ល្ងាច ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៧ នេះ ដើម្បី​​ប្រកួត​ប្រជែង​កៅអី​វគ្គ​បន្ត​ជាមួយ ២ប្រទេស​ផ្សេង​ទៀត ក្នុង​ពូល A ដែល​មាន មីយ៉ាន់ម៉ា និង ថៃ។

លោក គាំ ស៊ាងព៊ីន ​គ្រូ​បង្វឹក​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បាន​ឲ្យដឹង​ថា ការ​ជ្រើសរើស​សមាជិក​ក្រុម​កីឡា​បាល់ទះ​​នេះ មាន​ច្រើន​ដំណាក់​កាល។ សហព័ន្ធ​បាល់ទះ​កម្ពុជា បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុនៗ។ លោក​សង្ឃឹម​ថា ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៩​នេះ កម្ពុជា​នឹង​អាច​ដណ្ដើម​បាន​មេដាយ​ណា​មួយ។

លោក គាំ ស៊ាងព៊ីន
ដោយឡែក ពូល B រួម​មាន ហ្វីលីពីន ឥណ្ឌូណេស៊ី ទីម័រខាងកើត និង​វៀតណាម។

សូម​រម្លឹក​ថា កាលពី​ស៊ីហ្គេម​ឆ្នាំ​២០១៥ កម្ពុជា ស្ថិត​នៅ​ពូល​ជា​មួយ វៀតណាម ឥណ្ឌូណេស៊ី និង សិង្ហបុរី។ ក្នុង​នោះ កម្ពុជា បាន​យក​ឈ្នះ​សិង្ហបុរី ក្នុង​ការ​ប្រកួត​បើកឆាក ដោយ​លទ្ធផល ៣ សិត​ទល់​នឹង ០ ប៉ុន្តែ​ចាញ់​វៀតណាម និង ឥណ្ឌូណេស៊ី ០ សិត​ទល់​នឹង ៣ ដូចគ្នា៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;