មួយ​គ្រាប់​យប់​មិញ ធ្វើ​ឲ្យ Rooney ក្លាយ​ជា​អ្នក​ស៊ុត​ចូល​ច្រើន​ជាង​គេ​នៅ EPL

  • 2017-08-22 08:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​ប្រធាន​ក្រុម​បិសាចក្រហម Wayne Rooney បាន​ក្លាយ​ជា​កីឡាករ​ទី​ពីរ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ក្របខ័ណ្ឌ English Premier League ដែល​អាច​រក​គ្រាប់​បាល់​បាន ២០០ ​គ្រាប់ បន្ទាប់ពី​អតីត​ខ្សែ​ប្រយុទ្ធ Alan Shearer របស់​ក្រុម Blackburn និង Newcastle United ដែល​បច្ចុប្បន្ន​បាន​ចូល​និវត្តន៍​ទៅ​ហើយ។

Rooney បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​របស់ Man City មួយ​គ្រាប់ កាលពី​យប់​មិញ ដែល​ធ្វើ​ឲ្យ Everton នាំមុខ​ម្ចាស់​ផ្ទះ ក្នុង​ការ​ប្រកួត​ដែល​បញ្ចប់​ត្រឹម​លទ្ធផល ១-១។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​ដដែល ត្រូវ​ការ​គ្រាប់​បាល់​បញ្ចូល​ទី ៦០គ្រាប់​ទៀត ដើម្បី​តាម​ស្មើ​កំណត់ត្រា​របស់ Alan Shearer។

គួរ​ដឹង​ដែរ​ថា អ្នក​ដែល​ស្ថិត​នៅ​ពី​ក្រោម Rooney គឺ Andy Cole អតីត​កីឡាករ​របស់ Manchester United ដែល​រក​បាន ១៨៧​គ្រាប់ និង អតីត​ខ្សែ​បម្រើ Frank Lampard របស់ Chelsea មាន​ចំនួន ១៧៧​គ្រាប់​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;