ក្ដៅៗ Rooney ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ហើយ!

  • 2017-08-23 13:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ​ដែល​ស៊ុត​បញ្ចូលទី​ឲ្យ​ក្រុម​តោ​កំណាច​អង់គ្លេស​បាន​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ Wayne Rooney បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ បន្ទាប់ពី​រូបគេ​បាន​បធិសេធ​ការ​កោះហៅ​របស់​គ្រូ​ជម្រើស​ជាតិ ក្នុង​យុទ្ធនាការ​ត្រៀម​ប្រកួត​ជម្រុះ World Cup នា​ខែ​ក្រោយ។

កីឡាករ​វ័យ ៣១​ឆ្នាំ​របស់​ក្រុម Everton រូបនេះ បាន​ប្រកាស​ពី​បញ្ហា​ខាងលើ នៅ​ល្ងាច​ថ្ងៃ​ទី២៣ ខែ​សីហា​នេះ។ រូបគេ នឹង​មិន​មាន​ឈ្មោះ​ក្នុង​ការ​លេង​ទល់​នឹង​ក្រុម​ម៉ាល់តា និង​ស្លូវ៉ាគី នៅ​ខែ​កញ្ញា​ខាងមុខ​នេះ​ឡើយ។

Rooney ត្រូវ​បាន​មើល​រំលង​ដោយ​លោក Gareth Southgate គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស កាលពី​ប្រកួត​ជាមួយ​ស្កុតឡែន និង​អេស្ប៉ាញ​ ក្នុង​ខែ​មិថុនា​កន្លង​ទៅ។ អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Manchester United ដដែល បាន​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ជម្រើស​ជាតិ​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០០៣។

ក្នុង​នាម​ជា​កីឡាករ​ជម្រើសជាតិ Rooney ស៊ុត​បញ្ចូល​ទី​បាន ៥៣​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ១១៩​លើក​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;