ច្រឹង ពលរដ្ឋ និង​សំអឿន ពិដោរ ត្រូវ​កាត់​ចេញ​ពី​ជម្រើស​ជាតិ មុន​ប៉ះ​ឥណ្ឌូណេស៊ី

  • 2017-08-23 14:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកាស​​នៅ​យប់​ថ្ងៃពុធ​នេះ​ថា លោក​បាន​ជម្រុះ​ខ្សែ​បម្រើ ច្រឹង ពលរដ្ឋ និង​ខ្សែការពារ សំអឿន ពិដោរ ចេញពី​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម ២២ឆ្នាំ​កម្ពុជា ដែល​នឹង​ធ្វើការ​ប្រកួត​ទល់នឹង​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ស្អែក ក្នុង​ការ​ប្រកួត​ចុងក្រោយ​វគ្គ​សន្សំ​ពិន្ទុ ពូល B នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី២៩ នា​ប្រទេស​ម៉ាឡេស៊ី។

បញ្ហា​កាត់​ចោល​នេះ គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​បាន​អះអាង​ថា មក​ពី​កីឡាករ​ទាំងពីរ​រូប មិន​ធ្វើ​តាម​វិន័យ​របស់​ក្រុមជម្រើសជាតិ។ លោក​បន្ត​ថា នឹង​ពង្រឹង​លើ​បញ្ហា​វិន័យ​របស់​ក្រុម​ជម្រើសជាតិ ដើម្បី​ការ​អភិវឌ្ឍ​របស់​ពួកគេ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;