សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​រវាង កម្ពុជា-វៀតណាម ក្នុង​ពាន AFC Asian Cup មាន​លក់​ចាប់ពី​ស្អែក

  • 2017-08-25 08:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ឲ្យដឹង​ថា សំបុត្រ​ចូលរួម​ទស្សនា​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​វៀតណាម ក្នុង​វគ្គជម្រុះ​នៃ​ពានរង្វាន់ AFC Asian Cup 2019 នឹង​ចាប់ផ្តើម​មានលក់​ពីថ្ងៃទី​២៦ សីហា​ស្អែក​នេះ​ហើយ។

កម្ពុជា ប្រកួតជាមួយ វៀតណាម ក្នុងពានរង្វាន់ AFF Suzuki Cup
តម្លៃ​សំបុត្រ មាន ២ប្រភេទ គឺ​ប្រភេទ ១ តម្លៃ ១ម៉ឺនរៀល និង​ប្រភេទ ២តម្លៃ ៥ពាន់រៀល។ ការលក់​សំបុត្រ​គឺ​ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ៦​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ការ​ប្រកួត​នឹង​ធ្វើឡើង​នៅថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ​២០១៧ វេលាម៉ោង ៦:៣០នាទី​ល្ងាច នៅ​ពហុកីឡដ្ឋាន​ជាតិ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;