លោក Inou Kazunori លះបង់​មិន​ទៅ​​បុណ្យ​សព​ឪពុក សុខចិត្ត​នៅ​ដឹកនាំ​ជម្រើសជាតិ​កម្ពុជា

  • 2017-08-25 15:04:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Inoue Kazunori គ្រូ​បង្វឹក​ក្រុម​សាលា​បាល់ទាត់​ជាតិ និង ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុក្រោម ១៩ និង ១៨ឆ្នាំ បាន​សម្រេច​ចិត្ត​មិនទៅ​​ជប៉ុន សម្រាប់​ពិធី​បុណ្យ​សព​​ឪពុក​របស់​លោក ដែលបាន​ចែកឋាន​កាលពី​ពេលថ្មីៗ​នេះឡើយ។

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ឲ្យដឹង​នៅយប់​ថ្ងៃទី២៥​សីហា​នេះថា លោក Inoue Kazunori បាន​សម្រេចចិត្ត​ដូច្នេះ គឺ​ដើម្បី​​នៅ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៨ឆ្នាំ ចាកចេញ​ពី​ប្រទេស​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី ២៧សីហា ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ និង​ចូលរួម​ការប្រកួត AFF U18 Championship 2017 នៅ​ប្រទេស​មីយ៉ាន់ម៉ា។

លោកបាន​និយាយ​ថា «នៅពេល​ឪពុក​របស់​ខ្ញុំ​គាត់​នៅរស់​ គាត់បាន​ប្រាប់ខ្ញុំ​ថាកុំ​ឲ្យ​កម្ពុជា​ចាញ់»។​ នេះជា​ហេតុផល​សម្រាប់​ការសម្រេចចិត្ត​របស់​លោក មិន​ត្រឡប់​ទៅ​ជប៉ុន​វិញ សម្រាប់​ពិធី​បុណ្យ​សព​របស់​ឪពុក​លោក​​នោះទេ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;