រឿង៣យ៉ាង ដែល​ធ្វើ​ឲ្យ Ousmane Dembele មាន​សមត្ថភាព​ប្រហាក់ប្រហែល Neymar

  • 2017-08-26 01:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Barcelona បាន​សម្រេច​ចិត្ត​ទិញ​យក Ousmane Dembele ពី​ក្រុម​ Borussia Dortmund ​ក្នុង​តម្លៃ​ខ្លួន ១៣៥,៥​លាន​ផោន ឬ ជិត ១៧៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ជំនួស Neymar ដែល​បាន​ចាកចេញ​ទៅ​កាន់​ក្រុម PSG នៅ​បារាំង។

ការ​ទិញ​នេះ ធ្វើឲ្យ Dembele ក្លាយ​ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លំដាប់​ទី២ លើ​ពិភពលោក បន្ទាប់​ពី Neymar ។ យ៉ាង​ណា​មិញ លក្ខណៈ​សម្បតិ្ត​ណា​ខ្លះ​ដែល​ធ្វើឲ្យ​កីឡាករ​ចំណូល​ថ្មី​របស់​ក្រុម​អ្នក​មាន​បុណ្យ​រូប​នេះ ប្រហាក់ប្រហែល​ទៅ​នឹង Neymar បាន​?

១- បច្ចេកទេស​នៃ​ការ​បណ្ដើរ​បាល់ ​ ដូច Neymar ដែរ Dembele ដែល​លេង​ជា​ខ្សែ​បម្រើ​ស្លាប​ ជា​កីឡាករ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​បណ្ដើរ​បាល់​ប្រកប​ដោយ​គុណភាព និង​មាន​ល្បឿន​លឿន​ដើម្បី​ពុះ​ជ្រែក​ជញ្ជ្រាំង​ការពារ​ដ៏​រឹងមាំ​របស់​ក្រុម​គូ​ប្រកួត។

២- Assist និង ការ​រក​គ្រាប់​បាល់

កាលពី​រដូវ​កាល​កន្លង​ទៅ Dembele ជា​កីឡាករ​ដែល​បង្កើត​ឱកាស​សម្រាប់​ក្រុម​ Dortmund បាន​ច្រើន​ជាងគេ (៦៣​លើក) នៅ​លីគ Bundesliga ដោយ​ធ្វើ​បាន​ចំនួន ១២ Assist ។ ចំណែក Neymar បង្កើត Assist បាន ១១​លើក​នៅ Barcelona និង​បង្កើត​ឱកាស​បាន ៨៩លើក។ ចំពោះ​ការ​រក​គ្រាប់​បាល់​វិញ Neymar រក​បាន ១៣​គ្រាប់ ខណៈ Dembele រក​បាន ៦​គ្រាប់។

៣- ការ​ចូល​រួម​ជាមួយ Barcelona នៅ​ក្នុង​វ័យ ២០​ឆ្នាំ​ស្ដើង

Neymar បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ស្នេហា​បាល់ទាត់ ចាប់​តាំង​ពី​លេង​នៅ​ក្រុម Santos ក្នុង​ប្រទេស​ប្រេស៊ីល ក្រោយ​មក​ក៏​ផ្ទេរ​ទៅ Barcelona កាលពី​ឆ្នាំ​២០១៣ នៅ​ពេល​ដែល​គេ​មាន​អាយុ ២១​ឆ្នាំ ហើយ​ទទួល​បាន​ជោគជ័យ​នៅ​ទីនោះ។ រីឯ Dembele បាន​ចួលរួម​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ ក្នុង​វ័យ ២០ឆ្នាំ ដែល​គេ​ត្រូវ​រំពឹង​ថា នឹង​ក្លាយ​ជា​សសរ​គ្រឹះ​យ៉ាង​សំខាន់​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង ក្នុង​រយៈ​ពេល ១​ទសវត្សរ៍​​ខាងមុខ៕

ប្រភព៖ BBC | squawka ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;