ផ្ទុះ​ការ​វាយប្រហារ ២​កន្លែង​នៅ​អឺរ៉ុប កាលពី​យប់មិញ

  • 2017-08-26 04:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​យប់​ថ្ងៃ​ទី២៥ សីហា ម្សិលមិញ ក្រុង​ប្រ៊ុចសែល របស់​បែលហ្ស៊ិក និង​នៅ​មុខ​ព្រះបរមរាជវាំង Buckingham របស់​អង់គ្លេស សុទ្ធ​តែ​មាន​ការ​វាយ​ប្រហារ​រវាង​ប៉ូលិស និង​ជន​សង្ស័យ។

ក្រុង​ប្រ៊ុចសែល របស់​បែលហ្ស៊ិក
ការ​វាយប្រហារ​ទី​មួយ បាន​កើត​ឡើង​នៅ​ក្រុង​ប្រ៊ុចសែល របស់​បែលហ្ស៊ិក ដោយ​បុរស​ម្នាក់​បាន​ប្រើ​កាំបិត ចាក់​ប៉ូលិស ២​នាក់ ដែល​កំពុង​ល្បាត។ ភា្លមៗ​នោះ ប៉ូលិស​បាន​បាញ់​បុរស​នោះ ឲ្យ​រង​របួស​ធ្ងន់ និង​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​មក​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ។

ករណី​នេះ អាជ្ញាធរ​ក្រុង​ប្រ៊ូសសែល​បាន​ចាត់​ទុក​ជា​អំពើ​ភេរវកម្ម។

ព្រះបរមរាជវាំង Buckingham របស់​អង់គ្លេស

ចំណែក​ការ​វាយ​ប្រហារ​ទី​២ បាន​កើត​ឡើង​នៅ​មុខ​ព្រះបរមរាជវាំង Buckingham របស់​អង់គ្លេស។ ក្នុង​នោះ បុរស​ម្នាក់​បាន​បើក​រថយន្ត​មក​ជិត​ប៉ូលិស​នៅ​មុខ​ព្រះបរមរាជវាំង Buckingham ហើយ​ប៉ូលិស​បាន​ឃើញ​ក្នុង​រថយន្ត​នោះ មាន​កាំបិត​ធំ​មួយ។ ក្រោយ​ឃើញ​ដូច្នេះ ប៉ូលិស​អង់គ្លេស ២​នាក់ បាន​ទៅ​ចាប់​បុរស​នោះ។ ក្នុង​ការ​ចាប់​ខ្លួន​នោះ បាន​បណ្ដាល​ឲ្យ​ប៉ូលិស​រង​របួស​ស្រាល ចំណែក​ជនសង្ស័យ​ក៏​បាន​រង​របួស​ស្រាល​ផង​ដែរ។

ក្រោយ​ការ​ចាប់​ខ្លួន ជន​សង្ស័យ​ដែល​មាន​វ័យ ២០​ឆ្នាំ​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

អាជ្ញាធរ​អង់គ្លេស បញ្ជាក់​ថា នេះ​ពុំ​មាន​ជា​ករណី​ភេរវកម្ម​នោះ​ទេ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;