NASA ​កុម្ម៉ង់​កាមេរ៉ា Nikon D5 ចំនួន​៥៣​គ្រឿង ទុក​ថត​បេសកកម្ម

  • 2017-08-26 09:10:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីភ្នាក់ងារ​អវកាស NASA បាន​កុម្ម៉ង់​កាមេរ៉ា​ប្រភេទ DSLR របស់ Nikon គឺ​ម៉ូឌែល D5 ចំនួន ៥៣​គ្រឿង ដែល​មាន​តម្លៃ ៦៥០០​ដុល្លារ​ក្នុង​មួយ​គ្រឿង។ ជា​រួម NASA បាន​ចំណាយ​អស់​ប្រហែល ៣៤៤៥០០ ដុល្លារ​លើ​ការ​ជាវ​កាមេរ៉ា​ទាំងនេះ ស្រប​ពេល​ដែល​ខ្លួន​មាន​ថវិកា​សរុប​ប្រមាណ​ជា ១៩,៥​ពាន់​លាន​ដុល្លារ។

Nikon បាន​អះអាង​ថា កាមេរ៉ា​ដែល​លក់​ឲ្យ NASA មិន​មាន​បំពាក់​គ្រឿង Hardware ពិសេស​អ្វី​ឡើយ។ ពួកវា ជា Nikon D5 ដែល​លក់​ទៅ​ឲ្យ​អតិថិជន​របស់​ខ្លួន​ទូទៅ។ ក្រុមហ៊ុន​ដដែល​អះអាង​ថា ការ​សម្រេច​ទិញ​កាមេរ៉ា​របស់​ខ្លួន គឺ​ដោយសារ​តែ​ទំនុក​ចិត្ត​របស់ NASA ទៅ​លើ​ផលិតផល​របស់​ខ្លួន ព្រមទាំង​សមត្ថភាព​ក្នុង​ការ​ស៊ូ​នឹង​បរិយាកាស​ខាង​ក្រៅ។

កាមេរ៉ា Nikon D5 ទាំង​នោះ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ថត​ក្នុង​ការ​ហ្វឹកហាត់​របស់​ក្រុម​អវកាសយានិក នៅ​លើ​ផែនដី និង​ការ​ប្រើប្រាស់​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ទាំង​ក្នុង​ស្ថានីយ និង​ក្រៅ​ស្ថានីយ​ក្នុង​លំហ។

គួរ​បញ្ជាក់​ថា NASA ធ្លាប់​ជាវ​ម៉ូដែល Nikon D3S ជា​ច្រើន​គ្រឿង​ផងដែរ កាលពី​ឆ្នាំ​២០០៩៕

ប្រភព៖ petapixel ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;