ទើបវ៉ៃឈ្នះម្សិលមិញ Floyd បង្ហាញខ្លួនជាមួយរថយន្តតម្លៃ៣លានដុល្លារ
- 2017-08-28 03:21:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបវ៉ៃឈ្នះម្សិលមិញ Floyd បង្ហាញខ្លួនជាមួយរថយន្តតម្លៃ៣លានដុល្លារ
ចន្លោះមិនឃើញ
Floyd Mayweather បានធ្វើការអបអរសាទរជ័យជម្នះលើ Conor McGregor ដែលរូបគេបានផ្ដួលកាលពីម្សិលមិញត្រឹមទឹកទី១០ នៅសង្វៀន T-Mobile Arena ទីក្រុង Las Vegas សហរដ្ឋអាមេរិក។
អ្នកប្រដាល់សញ្ជាតិអាមេរិករូបនេះ បានលេចមុខឡើងនៅក្នុងរថយន្ត 2012 Bugatti Grand Sport Convertible ពណ៌ក្រហម ដែលមានតម្លៃប្រមាណជា ៣លានដុល្លារ ពេលកំពុងធ្វើដំណើរទៅក្លឹបកម្សាន្តរបស់ខ្លួន នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។
Floyd Mayweather នឹងទទួលបានទឹកប្រាក់ចំនួន ៣៥០លានដុល្លារពីការប្រកួតជាមួយ McGregor ។ ដើម្បីបង្ហាញពីការអបអររបស់ខ្លួននៅក្លឹបកម្សាន្ត "Girl Collection” Floyd បានបង្ហោះនៅលើបណ្ដាញសង្គម Instagram ដែលមានអ្នកគាំទ្រជាង ១៧លាននាក់។ អ្នកប្រដាល់វ័យ ៤០ឆ្នាំរូបនេះ បានថតវីដេអូបាចលុយដើម្បីបង្ហាញថាខ្លួន មានលុយចាយមិនអស់៕
អត្ថបទពាក់ព័ន្ធ
Floyd បន្តរក្សាកំណត់ត្រា ដោយផ្តួល McGregor