រឿង៨​យ៉ាង​ដែល Note 8 ធ្វើ​បាន តែ iPhone ធ្វើ​មិន​បាន

  • 2017-08-29 00:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Galaxy Note 8 ជា​ស្មាតហ្វូន​ដែល​មាន​សមត្ថភាព​ខ្លាំង​បំផុត​របស់ Samsung នា​ពេល​បច្ចុប្បន្ន។ វា​អាច​ធ្វើអ្វីៗ​បាន​ច្រើន​យ៉ាង ដែល iPhone មិន​អាច​ធ្វើ​បាន។

១- Galaxy Note 8 អាច​បន្ថែម​មេម៉ូរីកាត MicroSD បាន​រហូត​ដល់ 256 GB (អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ទូរសព្ទ​ស្រាប់​មាន​ទំហំ 64 GB)។

២- គេ​អាច​ប្រើប្រាស់​ប៊ិច Stylus សរសេរ​លើ​អេក្រង់​បាន និង​មាន​មុខងារ Live Message ដែល​អាច​បង្កើត​ជា GIFs សម្រាប់​លេង​នៅ​លើ Facebook, Twitter និង App ដទៃ​ទៀត។

៣- មុខងារ​ស្កេន​ប្រស្រី​ភ្នែក សម្រាប់​ដោះសោ ដែល​មាន​ភាព​លឿន និង​ងាយស្រួល​ប្រើ​ប្រាស់។

៤- Note 8 អាច សាក​ថ្ម​ដោយ​ឆ្នាំង​សាក​ឥត​ខ្សែ​បាន។

៥- Samsung DeX ជា​ឧបករណ៍​មួយ ដែល​ជួយ​ធ្វើឲ្យ Note 8 ក្លាយ​ជា​កុំព្យូទ័រ Desktop មួយ​បាន​ដោយ​គ្រាន់តែ​ភ្ជាប់​វា​ទៅ​កាន់ Keyboard, Mouse និង Monitor ។

៦- កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​របស់ Note 8 មាន​មុខងារ​ទប់​លំនឹង ដូច្នេះ​ការ​​រូបថត​មិន​មាន​ភាព​ព្រាល ប្រសិនបើ​អ្នក​កាន់​ថត ដៃ​ញ័រ​បន្តិចបន្តួច។

៧- គេ​អាច​កំណត់​ពី​ភាព​ព្រាល​របស់​រូប​ថត​បែប Portrait មុន​ពេល​ថត និង​ក្រោយ​ពេល​ថត​បាន។

៨- ដោយសារ​អេក្រង់ Note 8 ធំ ដូច្នេះ​គេ​អាច​បើក App ពីរ​ក្នុង​ពេល​តែ​មួយ​បាន៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;