វីរបុរស​ប្រដាល់​ម្នាក់​ថា ការ​ប្រកួត​រវាង Mayweather និង McGregor ជា​ការ​បោកប្រាស់

  • 2017-08-29 01:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Oscar De La Hoya វីរបុរស​ប្រដាល់ និង​ជា​អ្នក​ផ្សព្វផ្សាយ បាន​រិះគន់​ចំពោះ​ការ​ប្រកួត​រវាង Floyd Mayweather ជាមួយ Conor McGregor កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ថា ជា​ការ​បន្លំ​បោកប្រាស់។ លោក​បាន​ប្រាប់​ដូច្នេះ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ម្សិល​មិញ។

លោក Oscar De La Hoya
Oscar De La Hoya បាន​និយាយ​ថា៖ ***«ខ្ញុំ​ស្រឡាញ់​កីឡា​ប្រដាល់ ហើយ​វា​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​អ្វីៗ​ដែល​ខ្ញុំ​មាន​សព្វថ្ងៃ។ ​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​ម្នាក់​ជា​ច្រើន​ឆ្នាំ​កន្លង​មក ខ្ញុំ​គិត​ថា ការ​ប្រកួត​នេះ​គឺ​គ្រាន់តែ​ជា​ការ​បោកប្រាស់​ប៉ុណ្ណោះ»***។ មុន​ការ​ឡើង​សង្វៀន​របស់​អ្នក​ប្រដាល់​ទាំងពីរ​ខាងលើ លោក Oscar ក៏​ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា ការ​ប្រកួត Mayweather-McGregor ជា​ការ​មើល​ងាយ​ដល់​កីឡា​ប្រដាល់។

គួរ​រម្លឹក​ថា Floyd Mayweather បាន​វាយ McGregor ឲ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​ត្រឹម​ទឹក​ទី១០ និង​ជា​ជ័យជម្នះ​ទី៥០ ​ក្នុង​ចំណោម​ការ​ប្រកួត​ចំនួន ៥០​លើក​របស់ Floyd ៕

ប្រភព៖ sbnation ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;