វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ីហ្គេម ឈាន​ដល់​ទី​បញ្ចប់​យប់នេះ​ហើយ!

  • 2017-08-29 04:22:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិញ្ញាសា​បាល់ទាត់ គឺ​ជា​វិញ្ញាសា​មួយ ក្នុង​ចំណោម​វិញ្ញាសា​ចំនួន​ពីរ ដែល​បាន​ចាប់ផ្ដើម​មុនគេ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី២៩ នា​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី១៤ ខែ​សីហា ឆ្នាំ​២០១៧ ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ វិញ្ញាសា​ដដែល​នឹង​ត្រូវ​បញ្ចប់ តាម​រយៈ​ការ​ប្រកួត ២គូ ដណ្ដើម​មេដាយ​មាស និង​មេដាយ​សំរឹទ្ធ។

នៅ​ម៉ោង ៣:៣០ នាទី​រសៀល​នេះ ក្រុម​ឥណ្ឌូណេស៊ី នឹង​ជួប មីយ៉ាន់ម៉ា ក្នុង​ការ​ប្រកួត​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​៣ ឬ មេដាយ​សំរឹទ្ធ។ ចំណែក ថៃ នឹង​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី នៅ​ម៉ោង ៧:៤៥ នាទី​យប់ ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ស្វែង​រក​ម្ចាស់​មេដាយ​មាស។

ក្រុមម៉ាឡេស៊ី
ក្រុមថៃ

ថៃ ឆ្លង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​យក​ឈ្នះ​មីយ៉ាន់ម៉ា ដោយ​លទ្ធផល ១-០ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ខណៈ​ម៉ាឡេស៊ី យក​ឈ្នះ​ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ១-០ ផង​ដែរ។

សូម​បញ្ជាក់​ថា ថៃ ជា​ក្រុម​ការពារ​តំណែង​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម វិញ្ញាសា​បាល់ទាត់បុរស កាល​ពី​ឆ្នាំ​២០១៥ និង​ជា​ម្ចាស់​មេដាយ​មាស​ចំនួន ១៥​លើក នៅ​ព្រឹត្តិការណ៍​នេះ។ ចំណែក ម៉ាឡេស៊ី ឈរ​នៅ​លំដាប់​ទី​ពីរ ដែល​ជា​ប្រទេស​ធ្លាប់​ឈ្នះ​មេដាយ​មាស​វិញ្ញាសា​បាល់ទាត់​បុរស ៦​លើក បន្ទាប់​ពី​ថៃ៕

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី និង សហព័ន្ធកីឡាបាល់ទាត់ថៃ*

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;