គំហើញថ្មី! ផឹកកាហ្វេ១ថ្ងៃ ៤កែវ អាចផ្ដល់អត្ថប្រយោជន៍មិនគួរឲ្យជឿ
- 2017-08-29 07:37:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គំហើញថ្មី! ផឹកកាហ្វេ១ថ្ងៃ ៤កែវ អាចផ្ដល់អត្ថប្រយោជន៍មិនគួរឲ្យជឿ
ចន្លោះមិនឃើញ
ការទទួលទានកាហ្វេក្នុងបរិមាណច្រើន អាចជួយកាត់បន្ថយអត្រាស្លាប់មុនអាយុ។ នេះជាការរកឃើញថ្មីរបស់អ្នកស្រាវជ្រាវអេស្ប៉ាញ ដែលបានពិសោធលើមនុស្សជិត ២ម៉ឺននាក់។
ការសិក្សានេះ ធ្វើឡើងនៅមន្ទីរពេទ្យ de Navarra ក្នុងទីក្រុង Pamplona ប្រទេសអេស្ប៉ាញ អស់រយៈពេលប្រមាណជា ១០ឆ្នាំ ទម្រាំចេញជាលទ្ធផលកាលពីពេលថ្មីៗនេះ។ តាមការរកឃើញ មនុស្សដែលផឹកកាហ្វេយ៉ាងហោចណាស់ ៤កែវក្នុង១ថ្ងៃ នឹងមានអត្រាស្លាប់មុនអាយុថយចុះរហូតដល់ ៦៤%។ មួយវិញទៀត ចំពោះអ្នកដែលមានវ័យ៤៥ឆ្នាំឡើងទៅ ផឹកកាហ្វេ២កែវក្នុង១ថ្ងៃ អាចកាត់បន្ថយការស្លាប់មុនអាយុបាន ៣៦%។
នេះមិនមែនការលើកឡើងអំពីអត្ថប្រយោជន៍លើកដំបូងរបស់កាហ្វេឡើយ ដោយការពីមុនក៏មានការអះអាងជាច្រើនហូរហែអំពីគុណសម្បត្តិរបស់កាហ្វេដូចជា បង្ការជំងឺបេះដូង មហារីក ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺតម្រង់នោម ជាដើម៕